ព័ត៌មានជាតិ ៖ ថ្ងៃទី 08 ខែតុលាឆ្នាំ 2015 - ក្រុមហ៊ុន Smart Axiata និងហ្វេសប៊ុកប្រកាសនៅថ្ងៃនេះពួកគេកំពុងធ្វើជាដៃគូក្នុងការ នាំយកការដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃ នូវអ៊ីធឺណែត កំរិតមូលដ្ឋាន របស់ហ្វេសប៊ុកមកកាន់ប្រទេសកម្ពុជា។
ភាពជាដៃគូរបស់ ក្រុមហ៊ុន Smart មានគោលបំណងដើម្បី ភ្ជាប់ប្រជាជនកម្ពុជាច្រើនជាង១លាន នាក់ អោយមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត និង ដើម្បី ធ្វើឱ្យកាន់តែងាយស្រួលក្នុងការប្រើ ប្រាស់ អ៊ិនធឺណិតសម្រាប់ប្រជាជនខ្មែរតាមរយៈសំណុំគេហទំព័រកំរិតមូលដ្ឋាន ដោយ ឥតគិតថ្លៃ។
សម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជា ការយល់ដឹងនិងការថ្លៃសេវា គឺ ជាឧបសគ្គ សំរាប់ពួកគេក្នុងការរីករាយជាមួយអត្ថប្រយោជន៍ និង លទ្ធភាព នៃអ៊ីនធឺណិត។ ក្រុមហ៊ុន Smart និង Facebook បានសហការក្នុងការនាំយកអត្ថប្រយោជន៍នៃការប្រើប្រាស់ អ៊ីធឺណិតជាច្រើន ដូចជាដំណឹងចុងក្រោយបំផុតនិង និងការទទួលបានពត៍មានថែទាំសុខភាព, ធនធាន អប់រំការងារនិងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា។
តាមរយៈភាពជា ដៃគូនេះប្រជាពលរដ្ឋកម្ពុជានឹងមានលទ្ធភាពទទួល សំណុំគេហទំព័រកំរិតមូល ដ្ឋាន ដ៏មានប្រយោជន៍ ដែលទាក់ទងនឹងបញ្ហាសុខភាព , ការអប់រំ, ការងារនិង ការផ្តល់សេវាក្នុងស្រុកជាមួយនឹងដោយមិនគិតប្រាក់សូម្បីមួយសេន ។ គំរោង ការប្រើប្រាស់ អ៊ីធឺណែតកំរិតមូល ដ្ឋាន ដោយឥតគិតថ្លៃរបស់ហ្វេសបុក ដែល ឧបត្ថម្ភដោយក្រុមហ៊ុន Smart ប្រជាជនកម្ពុជាដែល ប្រើប្រាស់ សេវារបស់ក្រុមហ៊ុន Smart នឹងអាចចូលដំណើរការទៅប្រើប្រាស់គេហទំព័រ កំរិត មូល ដ្ឋាន មួយចំនួនដែលមានសារប្រយោជន៏ ទាំងខ្មែរនិងភាសាអង់គ្លេស។
អ្នក ស្រី Anna Nygren, ពីក្រុមហ៊ុនហ្វេសបុក បានមានប្រសាសន៏ថា “ ភាពជាដៃគូនេះ នឹងផ្តល់ ប្រយោជន៍ជាច្រើនដល់ប្រជាជនរាប់លាននាក់ របស់កម្ពុជាដែល បច្ចុប្បន្នអ្នកមិនមានលទ្ធភាព ប្រើប្រាស់ អ៊ីនធឺណិតបាន។ ការដាក់ ដំណើរការអោយមានការ ប្រើប្រាស់ អ៊ីនធឺណិតបានបានតាមរយៈសំណុំនៃសេវាកម្មមូលដ្ឋានដោយឥតគិតថ្លៃ ពិតជាអាច នាំឱ្យការរស់នៅរបស់ប្រជាជនកាន់តែប្រសើរ ព្រោះពួកគាត់អាចទទួលបានពត៍មាន ដ៏សំខាន់ជាច្រើន ដែល ទាក់ទងនឹងជីវិត ប្រចាំថ្ងៃរបស់ពួក គាត់ ។ រួមគ្នាជាមួយនឹង ក្រុមហ៊ុន Smart យើងកំពុងធ្វើការ ដើម្បី ធ្វើឱ្យការចូលដំណើរការអ៊ីន ធឺណិតមានតម្លៃសមរម្យដែលអាច ប្រើបានដល់ប្រជាជនកម្ពុជាកាន់តែច្រើននិងធ្វើឱ្យឱកាសនៃការ ប្រើប្រាស់អ៊ីធឺណិត បានដល់មនុស្សគ្រប់គ្នា»។
លោក Thomas Hundt នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata Group បានមានប្រសាសន៍ថា ការតភ្ជាប់នៅក្នុងប្រទេសកម្ពុជាកំពុង ត្រូវបាន មានផ្លាស់ប្តូរ។ ការតភ្ជាប់គឺវាលើសពីការ ហៅទូរស័ព្ទឬផ្ញើសារជាអក្សរ; ការប្រើប្រាស់អ៊ីធឺណែតទើប ពិត ជាការតភ្ជាប់មនុស្សនៅក្នុងឆ្នាំ 2015 ។កិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់យើងដើម្បីភ្ជាប់ប្រជាជន កម្ពុជា កាន់តែច្រើនគឺតាមរយៈភាព ជាដៃគូល្អអស្ចារ្យរវាង ក្រុមហ៊ុន Smart និង Facebook ។ យើង មាន បំណងដើម្បីទាក់ទាញអតិថិជនប្រើប្រាស់អ៊ីនធឺណែតអោយកាន់តែច្រើន បន្ថែមទៀត ។ នៅ ទី បំផុតយើងចង់បំបាត់គម្លាតឌីជីថលទាំងស្រុងនិងចង់ធ្វើឱ្យ អតិថិជន Smart នាពេលបច្ចុប្បន្ន ដែលមានច្រើនជាង 8 លាននាក់របស់យើង អាចតភ្ជាប់ជាមួយនៃពិភពលោកនេះ ។ គួរបញ្ជាក់ថា ដើម្បីប្រើអុិនធឺណិតកម្រិត មូលដ្ឋាន ដោយ ឥតគិតលុយ លោក អ្នក គ្រាន់តែទាញយក Android App ឬ ចូលទៅកាន់ www.freebasics.com ពីទូរស័ព្ទដៃរបស់អ្នក! សម្រាប់តែអតិថិជន Smart ប៉ុណ្ណោះ! ៕
ដោយ ៖ កុសល