គ្រោះថ្នាក់ដ៏គួរឱ្យសោកស្ដាយមួយនៅប្រទេសថៃបានកើតឡើង នៅពេលបុរសម្នាក់កំពុងដេក ក៏ស្រាប់តែដាំក្បាលចូលទៅក្នុងលូដែលមិនមានគម្រប។

/

ក្នុងវីដេអូ បុរសម្នាក់ដែលមានតួនាទីជាសន្តិសុខការពារឱ្យអគារមួយ បានដេកនៅលើកៅអីពីរ នៅក្នុងពេលកំពុងបំពេញភារកិច្ច។ បុរសនេះ ដេកនៅក្បែរមាត់លូទឹកដែលមិនមានគម្រប ហើយគ្រោះថ្នាក់ក៏បានកើតឡើង។

ទំព័រ Daily Mail បានចុះផ្សាយថា ហេតុការណ៍នេះកើតឡើងនៅប្រទេសថៃ កាលពីវេលាទាបភ្លឺ ថ្ងៃទី៥វិច្ឆិកា។ នៅពេលកំពុងដេកនៅលើគ្រែ និងដោយសារបាត់បង់តុល្យភាព បុរសនេះក៏ត្រូវដាំក្បាលចូលទៅក្នុងលូ។ ព្រោះតែលូមិនមានគម្រប បុរសនេះក៏ធ្លាក់ជ្រៅចូលទៅក្នុងទឹកលូ ហើយក៏ស្លាប់យ៉ាងអាណោចអាធ័ម។

សារព័ត៌មាន Bangkok បានឱ្យដឹងថា បុរសរងគ្រោះនេះ បានស្លាប់ដោយសារតែរបួសក្បាល ព្រោះបានបោកក្បាលទៅលើជញ្ជាំងលូ។ ទីកន្លែងកើតហេតុគឺនៅឯកន្លែងចតរថយន្តមួយកន្លែង។

/

ក្រោយមកប៉ុន្មានវិនាទី មានបុរសម្នាក់បង្ហាញខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែ ៣០នាទីក្រោយ ទើបបុរសនេះហៅសុំជំនួយ។

នៅពេលក្រុមសង្គ្រោះបានមកដល់ បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ នៅពេលវិដេអូត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម មានមនុស្សជាច្រើនដាក់សំនួរថា “ហេតុអ្វីបានជាមិត្តរួមការងាររបស់បុរសនេះ មានភាពយឺតយ៉ាវក្នុងការហៅឱ្យគេជួយ?”។

ទំព័រ Shell New បានសរសេរថា ៖ “គាត់ត្រូវបានគេជួលឱ្យការពារអគារ និងចំណតរថយន្ត ប៉ុន្តែ បែរជាដេកក្នុងពេលបំពេញការងារ ពិសេសគឺនៅកន្លែងគ្រោះថ្នាក់ ដូចជាមាត់លូ។ មិត្តរួមការងារ អាចឮសូរសម្លេង ប៉ុន្តែ មិនអាចមើលឃើញច្បាស់ ព្រោះមេឃងងឹត”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail