ព័ត៌មានជាតិ ៖ កាលពីវេលាព្រឹកមិញនេះ បើយើងងាកក្រឡេកទៅមើល បណ្តាញទំនាក់ទំនងសង្គមហ្វ៊េសប៊ុកនៅកម្ពុជាវិញ យើងឃើញថា វីដេអូមួយត្រូវបានមិត្តអ្នកលេងផ្អើលចូលមើលទស្សនា ក៏ដូចជាធ្វើការចែករំលែក ដើម្បីជាសារមួយក្នុងការដាស់តឿន អោយមានការប្រុងប្រយ័ត្នខ្ពស់ទៅនឹងគ្រោះអគ្គីភ័យ។
គួររំឭកផងដែរថា វីដេអូមួយនេះ គឺជាវីដេអូដែលគេបានថតជាប់ពីសកម្មភាពគ្រោះអគ្កីភ័យមួយកន្លែង បានឆាបឆេះនៅជិត ស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង ពោលគឺ បានកើតឡើងកាលពីម្សិលមិញនេះ នៅក្នុងស្រុក កំពង់ត្របែក នៃខេត្តព្រៃវែង។ យ៉ាងណាមិញ មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ បានបញ្ជាក់ច្បាស់ អោយដឹងនៅឡើយនោះទេ ពីទំហំនៃការខូចខាត ក៏ដូចជាមូលហេតុដែលបានបណ្តាលអោយឆាបឆេះ។ ខាងក្រោមនេះជាវីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ចងចាំ ៖ គួរណាយកចិត្តទុកដាក់អោយបានខ្ពស់ ជាមួយនឹងគ្រោះអគ្គីភ័យ ទើបជាការប្រសើរ ខណៈការឆាបឆេះងាយនឹងកើតឡើង ស្របពេលដែលសីតុណ្ហភាពពិភពលោកនាប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើងគួរអោយកត់សម្គាល់៕
ដោយ ៖ ពិសីប្រភព ៖ FB