ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់ អោយដឹងថា នៅឯភាគកណ្តាលប្រទេសចិនឯណោះវិញ ពោលគឺនៅក្នុងក្រុង Wuhan ខេត្ត Hubei តែម្តង ត្រីរាប់លានក្បាល ត្រូវបានរកអោយឃើញថាបានងាប់ និង អណ្តែតពាស ពេញតែផ្ទៃទឹកទន្លេតែម្តង ក៏បណ្តាលមកពីការបំពុលទឹក ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ចំនួនត្រី ដែលបានងាប់ដ៏ច្រើនមហិមា ទាំងនេះ បានគ្រប់ដណ្តប់ពេញផ្ទៃទឺកទន្លេ Fuhe ដល់ទៅជាង ៤០ គ.ម ឯណោះ ស្របពេលដែលត្រីដែលបានងាប់ទាំងនោះ មានប្រវែងចន្លោះពី ៤០ ទៅ ៥០ ស.ម ។

យ៉ាងណាមិញ បើតាមអោយដឹងពី ការិយាល័យឆ្លើយតបទៅនឹងភាពអាសន្នក្នុងស្រុក បានគូសបញ្ជាក់អោយដឹងថា ឧបទ្ទេវហេតុមួយនេះ ត្រូវបានបង្កឡើងដោយដង់ស៊ីតេអាសូតអាម៉ូញ៉ាក់ច្រើនហួសប្រមាណ និងការបំពុលទឹក ដែលប្រភពមិនមែនចេញពីទីក្រុងនោះទេ។គួរបញ្ជាក់ផងដែរថា ទន្លេFuhe មិនមែនជាប្រភពទឹកដ៏សំខាន់ក្នុងការទាញយកមកទទួលទាន របស់ប្រជាពលរដ្ឋក្នុងខេត្ត Hubei នោះទេ៕



* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- បះសក់ សង្រ្គាមផ្ទៃទឹក រយៈពេល ២ ម៉ោង ប្រមាញ់បានក្រពើកំណាច ដ៏ធំមហិមា- ស្ទះផ្លូវរាប់ម៉ោង ចម្ងាយច្រើនគីឡូម៉ែត្រ ខណៈយន្តហោះធ្លាក់ ចំផ្លូវហាយវេ- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily