ដោយហេតុតែជីវភាពទីទាល់ក្រខ្លាំង បាន បង្ខំអោយប្រជាជនក្នុងប្រទេស ហៃទី យកដីភក់ មកធ្វើជានំសំរាប់ជាអាហារប្រចាំថ្ងៃរបស់ខ្លួន ។

ប្រទេសហៃទី គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅតំបន់ភ្នំ នៃឧបទ្វីប Hispaniola
ខ័ណ្ឌចែកតំបន់ឆ្នេរសមុទ្រ Caribe ជាមួយនឹងប្រទេស Dominicana ដែលជាតំបន់មួយ
អំណោយផលយ៉ាងប្រសើរចំពោះវិស័យទេសចរណ៍ តែដោយសារតែបញ្ហា នយោបាយ
បញ្ហាសង្គម និងបញ្ហាជាច្រើនទៀត ក្លាយជាឧបសគ្គដ៏ធំចំពោះការរីកចំរើននៃប្រទេស
មួយនេះ ។ ហៃទីក៏ជាប្រទេសមួយដែលមានស្ថានភាពងាយរងនូវគ្រោះមហន្តរាយធម្មជាតិ
ផ្សេងៗ ដូចជាគ្រោះរញ្ជួយដី ទឹកជំនន់�ដែលធ្វើអោយប្រទេសនេះជាប្រទេសដែលក្រីក្រ
មួយ ក្នុងចំនោមប្រទេសដែលក្រីក្របំផុតនៅលើពិភពលោក មានប្រជាជនប្រមាណជា
9,8 លាននាក់ និងមានប្រាក់ចំណូលតិចជាង2 ដុល្លាក្នុងមួយថ្ងៃ ។

មនុស្សជាច្រើនគ្មានការងារធ្វើ និងរស់នៅក្នុងជីវភាពមួយដែលលំបាកបំផុត ហេតុនេះវា
បានជះឥទ្ធិពលខ្លាំង ចំពោះចំណីអាហារប្រចាំថ្ងៃរបស់ពួកគេ ។

ប្រជាជនដែលមានជីវភាពក្រីក្រនៅ ហៃទី បានបង្ខំចិត្តបរិភោគនំដែលធ្វើពីដីភក់ ផ្សំជា
មួយ បន្លែ ប៊័រ អំបិល�ដើម្បីចំអែតក្រពះរបស់ខ្លួន ។ នំដែលធ្វើពីដី ភក់ទាំងនោះគ្មាន
ជីវជាតិពិសេសអ្វីឡើយ តែប្រជាជននៅតំបន់ទាំងនោះនៅតែពិសារយ៉ាងឆ្ងាញ់មាត់ ៕


នេះជា Clip ប្រជាជន ហៃទី ធ្វើនំពីដីភក់



(ប្រភពពី NEWS.CN)
ដោយ៖ រដ្ឋា