ពេលនិយាយដល់កីឡាករ ប្រទេសប្រេស៊ីលនោះ ទស្សនិកជន ច្បាស់ជានឹកឃើញដល់កីឡាករល្បីៗមួយចំនួនដូចជា Ronaldo, Ronaldinho, KAKA ជាដើម ហើយនៅពេលយើងនិយាយដល់ចំណុចលក្ខណះពិសេសវិញ គេច្បាស់ជានិយាយថា Ronaldinho ដែលមានធ្មេញធំគឺជាកីឡាករដែលស្រួលចំណាំ ។ តែបើទោះបីជាកីឡាករម្នាក់នេះ មិនចូលចិត្តនឹងធ្មេញធំនេះក៏ដោយ តែវាក៏បានផ្តល់ស្នាមញញឹមយ៉ាងស្រស់ស្រាយ ហើយក៏បានក្លាយជាទីពេញចិត្តរបស់ អ្នកគាំទ្រ ។

Spendតែទោះជាយ៉ាងណាក្តី ថ្មីៗនេះ តារាបាល់ទាត់ប្រេស៊ីលមួយនេះ បានចំណាយប្រាក់អស់ជាច្រើនរាប់ម៉ឺនផោន ។ គួរបញ្ជាក់ផងដែរថា ធ្មេញរបស់គាត់កាលពីមិនទាន់ធ្វើ គឺមិនស្មើរគ្នាទេហើយមានចន្លោះប្រហោងទៀត ។ តែឥលូវនេះ ធ្មេញរបស់គាត់ ស្មើរគ្នាយ៉ាងស្អាត ដែលបន្ថែមនូវសម្រស់អោយគាត់ បន្ថែមមួយកំរិតទៀត ។

Spendការធ្វើធ្មេញរបស់គាត់នេះ​ មានតំលៃរហូតដល់ទៅ ៣៦០០០ ផោនឯណោះ ។ Ronaldinho បាននិយាយថា វាពិតជាមានអារម្មណ៍ប្លែកណាស់ សូម្បីតែការបញ្ចេញសំលេង នៃការនិយាយរបស់ខ្ញុំក៏មានសំលេង ប្លែកពីមុនហើយល្អជាងមុនដែរ ។ ពីពេលនេះទៅ យើងនឹងបានឃើញ កីឡាករម្នាក់នេះញញឺមកាន់តែច្រើនជាងមុនហើយ ៕

Spend

Spend

Spend

 

ដោយ ៖ កុសលប្រភព ៖ k14