យល់ដឹង៖ តាមការស្រាវជ្រាវមួយ របស់ក្រុមអ្នកវិទ្យសាស្រ្ដពិភពលោក បានអោយដឹងថាមនុស្សអាចងាយនឹងកើតនូវជម្ងឺផ្សែងៗ បើសិនជាគេមិនចេះសំអាតកន្លែងគេង របស់គេអោយបានទៀតទាត់។

width=450

ក្រុមវេជ្ជបណ្ឌិតនៃចក្រភពអង់គ្លេស បានអោយដឹងថា ក្នុងប្រទេសអង់គ្លេស ពេលបច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់ ជាពិសេស គឺមនុស្សស្រីដែលមានជម្ងឺ ហ៊ឺត តាអក និងហ៊ឺតធ្ងន់ធ្ងរ ខណៈដែលពួកគេមិនបាន បោកគក់ពូក ខ្នើយ និងភួយ ដែលគេដេកអស់រយៈពេលជាច្រើនខែ។

width=450

សំអាតគ្រែអោយបានល្អ ទោះបីជាក្នុងមន្ទីរពេទ្យក៏ដោយ

ការស្រាវជ្រាវមួយរកឃើញថា ក្នុងប្រទេសអង់គ្លេស ប៉ុន្នានឆ្នាំចុងក្រោយនេះ គឺមានមនុស្សប្រមាណជា ២,០០០ នាក់ ដែលមានជម្ងឺ ដោយសារតែការខ្ជិល សំអាតកន្លែងគេង។ ប្រភពពីលោកគ្រូពេទ្យក៏បានបង្ហាញដែរថា ជម្ងឺហ៊ឺត​ ឬតាអក អាចកើតឡើងពីកន្លែងគគ្រិចនៃគ្រែបូករូមទាំងពូកគេមានការរូមភេទ ក្នុងស្ថានភាពមិនល្អទៀតផង(លើពូកកង្វក់)។

ដូច្នេះហើយ បានជាលោកវេជ្ជបណ្ឌិត បានផ្ដល់យោបល់ថា គ្រប់មនុស្សទាំងអស់ គួរណាស់សំអាតគ្រែគេង អោយបានរាល់ មួយ ឬមួយខែកន្លះ ម្ដងផងដែរ៕

ដោយ៖ វត្ដីប្រភព៖ daylife