កែវយឹតតារាសាស្ដ្រ Spitzer Space របស់ NASA ទើបតែបានរកឃើញភពថ្មីមួយដែលកកើតឡើងពីថ្ម ដូចទៅនឹងភពផែនដីរបស់មនុស្ស និងស្ថិតនៅចម្ងាយពីផែនដី​ប្រមាណ ២១ឆ្នាំពន្លឺ ពីផែនដី ជិតបំផុតក្នុងចំណោមភពថ្មដែលធ្លាប់បានរកឃើញមុននេះ។

/

ភពនេះ ស្ថិតនៅជិតជាង បើប្រៀបធៀបនឹងភព Earth 2.0 ចម្ងាយពីផែនដី ១៤០០ឆ្នាំពន្លឺ ដែលមនុស្សទើបតែបានរកឃើញថ្មីៗនេះ។ ភពថ្មីនេះ ធំជាង ១,៦ដង ធ្ងន់ជាង ៤,៥ដង បើប្រៀបធៀបនឹងផែនដី និងគោចរជុំវិញព្រះអាទិត្យមួយដូចផែនដី ប៉ុន្តែ វាហោះក្បែរព្រះអាទិត្យខ្លាំងពេកពោលគឺមួយឆ្នាំរបស់វា មានត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ដូច្នេះ មនុស្សមិនអាចរស់នៅបាននោះទេ។

/

ភពថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា HD 219134b ស្ថិត​ក្នុងកញ្ចុំផ្កាយ Cassiopeia ។ យើងមិនអាចមើលឃើញភពនេះដោយភ្នែកទទេប៉ុន្តែអាចមើលឃើញព្រះអាទិត្យដែលវាកំពុងហោះជុំវិញ។ ថ្វីបើវាមិនមានប្រយោជន៍សម្រាប់ការរស់នៅ តែវាក៏មានខ្លឹមសារសម្រាប់ការសិក្សាស្រាវជ្រាវស្ដីអំពីការកកើតភពនានា។

/

ក្រៅពីភពដែលបាននិយាយនេះ គេក៏បានរកឃើញភពដទៃយ៉ាងតិចចំនួន ៣ ដែលគោចរជុំវិញព្រះអាទិត្យមួយនេះ ក្នុងនោះ មួយឆ្នាំរបស់ភពមួយ មាន ៦,៨ថ្ងៃ ភពមួយផ្សេងទៀតមាន ៤៧ថ្ងៃ និងភពមួយទៀត មានដល់ទៅ ១១៩០ថ្ងៃ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ sci-news