ប៉ូស្តិ៍ទូរទស្សន៍GEO របស់ Pakistan ​បាននាំពាក្យពីការប្រកាសថ្មីមួយរបស់ Taliban កាលពី​
ម្សិលមិញ ថាមេដឹកនាំជាន់ខ្ពស់របស់អង្គការភេរវកម្មអន្តរជាតិ al-Qaeda មិន​ទាន់​ស្លាប់ ហើយព្រមទាំងចោទប្រកាន់ការប្រកាស Bin Laden ស្លាប់គឺខ្វះមូលដ្ឋាន។

តាំងពីថ្ងៃ ១ខែឧសភា ក្នុងសុន្ទរកថាលើទូរទស្សន៍របស់ប្រធានាធិបតីអាមេរិច Barack
Obama បានប្រកាសចំពោះមុខសាធារណះទូទាំងពិភពលោកបានដឹងថា bin Laden
ត្រូវបានសម្លាប់ ក្នុងការវាយប្រហារពីលើអាកាសរបស់ អេមារិច។

ភ្នាក់ងារចារកម្ម របស់អាមេរិចបានអះអាងថា នៅពេលនោះ bin Laden កំពុងមានវត្តមាន​ក្នុងភូមិគ្រឹះជាមួយនឹងគ្រួសារបស់ខ្លូន។ ប៉ុន្តែ Taliban ក៏អះអាងថា bin Laden មិនទាន់
ស្លាប់ទេ ហើយចេញការព្រមានចំពោះសន្តិសុខនៅប្រទេសអាមេរិច។
អ្នកនាំពាក្យរបស់ Taliban បានឲ្យដឹងថា៖ �ទោះបីជាការស្លាប់របស់មេដឹកនាំរបស់យើង
(Osama Bin Laden) គឺជាការពិតឬមិនពិនក៏ដោយ ទីចុងក្រោយរបស់​ប្រទេសអាមេរិច​ក៏នៅដដែលទេ។ សត្វតោនៅតែជាសត្វជានិច្ច (គឺ Taliban) ហើយយើងនៅតែបន្តបព្វហេតុ
របស់ Bin Laden។�

តាំងពីយប់មិញថ្ងៃទី2 ខែឧសភា ប្រភពពី AP បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាល អាមេរិចបាន
មាន​ប្រកាសអំពីលទ្ធផលនៃការធ្វើកោសល្យវិច័យ ADN ពីសពរបស់ Osama bin Laden។
តាមនោះ មេភេរវករពិតជាត្រូវបានសម្លាប់មែន។ ប៉ុន្តែមិនទាន់មានរូបថតឬភស្តុតាងជាក់
ស្តែង​មួយណាសោះ ដែលត្រូវបានសេតវិមានប្រកាសជាផ្លូវការទេ។ តាមព័ត៌មានពី ABCNews
បានឲ្យដឹងថា ផ្ទៃក្នុងរដ្ឋាភិបាលអាមេរិចនៅតែមានការជជែកអំពីរឿង គួរឬមិនគួរប្រកាស
បណ្តារូបថតដែលត្រូវបានគេនិយាយថា អាចបង្កើតឡើងការជ្រួនជ្រើម។

ក្នុងពេលនោះ ព័ត៌មានអំពីរូបភាព ដែលត្រូវបានកាសែតអន្តរជាតិផ្សាយគ្រប់ៗគ្នាកាលពី
ម្សិលមិញនោះ តូ្រវបានបញ្ជាក់ថាវាជារូបក្លែងក្លាយតែប៉ុណ្ណោះ។ រឿងនេះ បានធ្វើឲ្យ
សាធារណះ​កាន់តែក្តៅគគុកទៅទៀត។ តាមព័ត៌មានបច្ចុប្បន្ន រូបភាពនេះ ចាប់ផ្តើម​ពី
​គេហទំព័រ​អ៊ីស្លាមសាសនា ហើយត្រូវបានផ្សាយលើកដំបូង ដោយ Express TV។

មាត់របស់ Bin Laden ពេលនៅរស់ និងនៅពេលស្លាប់


ប៉ុន្តែបន្ទាប់មក កាសែត Guardian បានបកអាក្រាតរូបភាព �ក្បាលរបស់ bin Laden� នោះ​
គឺផលិតផលរបស់ photoshop 100% ដែលត្រូវបញ្ចូលពីរូបថតសាកសព​បុរសជនជាតិ
អារ៉ាបម្នាក់ផ្សាយនៅគេហទំព័រ Medialine.org នាថ្ងៃទី29 ខែមេសាឆ្នាំ2009 ជាមួយនឹង
រូបភាពរបស់មេភេរវករ bin Laden ត្រូវប្រកាសពី Reuters ដែលលថតនៅឆ្នាំ 1998។

រដ្ឋាភិបាលអាមេរិចបានមានប្រសាសន៍ថា គេបានប្រើគ្រប់វិធីដើម្បី បញ្ជាក់បុរសនោះ
គឺ Osama Bin Laden ពិតមែន មុនពេលចោលសពចូលក្នុងសមុទ្រ។ តាមព័ត៌មាន
របស់ APបានឲ្យដឹងថា សាកសពនោះក៏ត្រូវបានបញ្ជាក់ពីប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធ
របស់ bin Laden និងពីសមាជិកនៃក្រុមចូលរួមយុទ្ធនាការវាយប្រហារនោះផ្ទាល់។

ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យគេឆ្ងល់ គឺសាកសពរបស់ bin Laden ត្រូវបានចញ្ចុះដោយចោល​
នៅក្នុងសមុទ្រ។ ថែមម្តងទៀត វាបានពង្រឹងនូវការមន្ទិលអំពី​ដំណឹងមរណះភាព​គ្មាន​
តម្លាភាពនេះរបស់ Osama Bin Laden ។ សាធារណះមតិ​ភាគច្រើននិយាយថា៖ �គ្រាន់តែ​
នៅពេលណាដែលឃើញ bin Laden​ ផ្ទាល់ភ្នែក ដូចជា Saddam Hussein ពេលមុន ពេលនោះគេទើបនឹងជឿ។�


(ដោយ៖ មិនា)