នៅឯវិមានកាលពីថ្ងៃទី 1ឧសភា 2011 នេះ ប្រធានាធិបតីអាមេរិច លោក Barack Obama
បានធ្វើសេចក្តីប្រកាសមួយដល់ប្រជាជន អាមេរិច ក៏ដូចជាប្រជាជននៅលើពិភពលោក ពីដំណឹងមរណៈភាពរបស់ Osama bin Laden ក្រោមស្នាដៃរបស់កងកំលាំងពិសេស របស់
ទ័ពអាមេរិចក្នុងប្រទេស ប៉ាគីស្ថាន ។


នៅលើគេហទំព័រ Twitter មនុស្សម្នាក់ជាជនជាតិ ប៉ាគីស្ថាន ឈ្មោះ Sohaib Athar មាន
គណនី ID ថា @ReallyVirtual រស់នៅឯទីក្រុង Abbottabad ជិតទីកន្លែង bin Laden ត្រូវបាន
សំលាប់ គឺជាអ្នកផ្តល់ពត៌មានដោយផ្ទាល់ស្តីពីហេតុការណ៍ដែលបានកើតឡើងនៅទីនោះ។

Twitter បានអោយដឹងថា ចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់នៃសេចក្តីថ្លែង
ការណ៍របស់ប្រធានាធិបតី Barack Obama មិនយូរប៉ុន្មានមានអ្នកចូលមើលគេហទំព័ររបស់
ខ្លួនរាប់ម៉ឺនលើក ។

ការស្លាប់របស់ bin Laden បានក្លាយជាប្រធានបទយ៉ាងក្តៅគគុកក្នុងការពិភាក្សាគ្នា លើ
Twitter ក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសេចក្តីថ្លែងការរបស់លោក Barack Obama ត្រូវបានប្រកាស ។

ចំនែកឯ Google វិញដំនឹង bin Laden ត្រូវបានសំលាប់ក៏បានក្លាយជាពត៌មានដែលថ្មីបំផុត សំរាប់ការស្វែងរក ក្នុងថ្ងៃ 1/5/2011 នៅក្នុង សហរដ្ឋអាមេរិច ។

ដោយឡែកនៅលើ Facebook ចំពោះប្រធានបទ bin Laden ត្រូវបានសំលាប់ មានមនុស្ស
258.400នាក់ like(ចូលចិត្ត) និងមានមតិជាច្រើនត្រូវបានបញ្ចេញចែករំលែកនៅលើនោះស្តី
ពីប្រធានបទ bin Laden ៕

(ប្រភពពី IDG News Service)
ដោយ៖ រដ្ឋា