Fraser Island កោះដ៏ធំបំផុតនៅលើពិភពលោក ឋិតនៅភាគឦសានរបស់ប្រទេសអូស្ត្រាលី។ វាមានទំហំដល់ទៅ ១៨៤ ០០០ hectares ហិចតា លាតសន្ធឹងបណ្តោយ ១២៣គីឡូម៉ែត និងទទឹង ២២គីឡូម៉ែត។
កោះនេះត្រូវបានដាក់ជា បេតិកភណ្ឌពិភពលោក មួយផងដែរ។ ភ្ញៀវទេសចរទាំងឡាយនឹងរំភើបនៅពេលទៅដល់កោះដ៏ស្រស់ស្អាតមួយនេះ ជាមួយនឹងការបំរើញ៉ាំភោជនីអាហារ ងូតទឹកលេងកំសាន្ត...។ អ្វីដែលលើសពីនេះទៅទៀតនោះ គឺនៅលើកោះនេះក៏មានបឹង ដ៏សែនថ្លាឆ្វេង ដែលអាចងូតលេងកំសាន្ត ពុំមានការបារម្ភពីសត្វសាហាវអ្វីឡើយ។
លោកអ្នកក៏អាចកំសាន្តជាមួយការជិះឡានកំសាន្ត ចូលមើលទិដ្ឋភាពព្រៃសើម ដ៏ត្រជាក់ ដែលនៅលើកោះនេះផងដែរ៕

រូបភាព៖ បឹងដ៏ថ្លានៅលើកោះ

រូបភាព៖ ផ្លូវលំចូលព្រៃក្នុងកោះ





ដោយ៖ មិនា ប្រភព៖ Fraser