បុរសម្នាក់ រស់នៅក្នុងក្រុងឡុង បានធ្វើដំណើរទស្សនាព្រះវិហារចំនួន ៤២ នៅប្រទេសអង់គ្លេស។ ប្រការពិសេសនោះគឺ នៅពេលទស្សនាព្រះវិហារមួយ Lawrence Edmonds សុទ្ធតែប្រើអណ្ដាតរបស់ខ្លួនដើម្បី លិតទៅលើវិហារនោះ យ៉ាងតិចម្ដង។

/

បុរសម្នាក់ឈ្មោះ Lawrence Edmonds អាយុ ២៦ឆ្នាំ បានធ្វើដំណើរជាង ៨,០០០គីឡូម៉ែត្រ ដើម្បីទស្សនាវិហារចំនួន ៤២ នៅពាសពេញប្រទេសអង់គ្លេស។

នៅក្នុងការភ្នាល់ជាមួយមិត្តភក្ដិ Lawrence បានទទួលយកពាក្យរបស់មិត្តភក្ដិខ្លួន នោះគឺ ត្រូវតែទៅកាន់វិហារធំៗនៅអង់គ្លេស ហើយនៅពេលទៅដល់វិហារនិមួយៗ ត្រូវតែយកអណ្ដាតលិតយ៉ាងតិចម្ដងទៅលើវិហារនោះ។

Lawrence Edmonds ថ្លែងថា ៖ យើងមិនថា ហេតុអ្វីបានជាយើងមានការភ្នាល់បែបនេះទេ។ ខ្ញុំបានលិចទីតាំងជាច្រើននៅក្នុងប្រទេសអង់គ្លេសនេះ។

Lawrence Edmonds បានធ្វើដំណើរស្ទើរគ្រប់ទីកន្លែង ទស្សនាវិហារធំៗមួយចំនួន ដូចជា Durham, Guildford, Derby, York, Winchester, Chelmsford និង Lincoln ដោយការធ្វើដំណើរនេះ មានរយៈពេលរហូតដល់ ១៣ខែឯណោះ។

ខាងក្រោមនេះគឺជារូបភាពមួយចំនួនរបស់ Lawrence Edmonds ៖

 

/

Bradford

/

Bristol

/

Chelmsford

/

Chester

/

Exeter

/

Gloucester

/

Hereford

/

Lichfield

/

Liverpool

/

Newcastle

/

Salisbury

/

Wakefield

 

ដោយ ៖ សូរីយ៉ាប្រភព ៖  DT