Osama bin Laden ត្រូវបានសម្លាប់ ប្រធានាធិបតី Barack Obama បានអះអាងដូច្នេះកាល
ពីថ្ងៃអាទិត្យ(នៅអាមេរិច) គឺថ្ងៃចន្ទនៅកម្ពុជា។
Osama bin Laden ជាមេដឹកនាំអង្គការភេរវកម្ម Al Qaeda និងជាគោលដៅទី១ក្នុង �សង្គ្រាម
ប្រឆាំងភេរវកម្ម�របស់អាមេរិក។គាត់បានកើតនៅអារ៉ាប់ប៊ី សាអ៊ូឌីតនា ឆ្នាំ1957 ក្នុងគ្រួសារ
មហាសេដ្ឋីមួយនិងបានប្រើទ្រព្យធននោះសំរាប់បង្កើត និងផ្តល់មូលនិធិដល់បណ្តាញ ភេរវកម្ម
នៅទូទាំងពិភពលោក។ Al Qaeda ត្រូវបានគេបន្ទោសចំពោះការវាយប្រហារថ្ងៃ11 កញ្ញាឆ្នាំ
2001 នៅអាមេរិកដែលបានសម្លាប់មនុស្សអស់ប្រមាណ៣.០០០នាក់។ រូបគាត់និង មេដឹកនាំ
កំពូលដទៃទៀតបានរត់គេចខ្លួនតាំងពីពេលនោះមក ដោយរបាយការណ៍ចារកម្មភាគច្រើន
លើកឡើងថាគាត់ចេញចូលនៅតំបន់ព្រំដែនរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន។

Al Qaeda ត្រូវបានបង្កើតឡើងចេញពីចលនាប្រឆាំងការឈ្លានពាននិងកាន់កាប់
អាហ្វហ្កានីស្ថាន របស់សូវៀត។ត្រឹមឆ្នាំ1988 គេរាយការណ៍ថាវាបានក្លាយជាអង្គការ ភេរវកម្មផ្លូវការមួយ។ នៅមុនថ្ងៃ11 កញ្ញា ក្រុមនេះបានទទួលខុសត្រូវឬក៏ត្រូវគេដាក់ការ
ទទួលខុសត្រូវ ចំពោះ ការបំផ្ទុះគ្រាប់នៅទូទាំងអាហ្វ្រិកនិងមជ្ឈិមបូព៌ាដោយរួមទាំង ការ បំផ្ទុះគ្រាប់ឆ្នាំ1998 លើ ស្ថានទូតអាមេរិកនៅតង់ហ្សានីនិងគេនយ៉ាដែលបានសម្លាប់មនុស្ស
ជាង 200នាក់និងរបួស រាប់ពាន់។វាក៏ត្រូវគេបន្ទោសចំពោះការវាយប្រហារបំផ្ទុះគ្រាប់លើ
នាវា USS Cole របស់ អាមេរិកនៅប្រទេសយេម៉ែនកាលពីឆ្នាំ2000 ដែលបានសម្លាប់ទាហាន ជើងទឹកអាមេរិក 17នាក់និងរបួស39នាក់។

ប្រធានាធិបតីអាមេរិក លោក Barack Obama បានមានប្រសាសាន៍ថាលោកត្រូវបានគេ ជូនព័ត៌មានខ្លីកាលពីខែសីហាមុនអំពីទីតាំងរបស់ Bin Laden ថាបុរសនេះលាក់ខ្លួននៅ
ក្នុងបរិវេណមួយនៅប្រទេសប៉ាគីស្ថាន និងកាលពីសប្តាហ៍មុនលោកបានបញ្ជាអោយវាយ ប្រហារលើបរិវេណនេះ។

ការវាយប្រហារនេះត្រូវបានធ្វើឡើង ដោយទាហានអាមេរិកមួយក្រុមតូចកាលពីថ្ងៃអាទិត្យ។
បន្ទាប់ពីការបាញ់តគ្នា ពួកគេបានសម្លាប់ Bin Laden និងយកបានសាកសពបុរសនេះ
ទៀតផង។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា�ការស្លាប់របស់ Bin Laden កត់
សំគាល់សមទ្ធិផលសំខាន់បំផុតក្ នុងប្រវត្តិសាស្ត្រអាមេរិកនៅក្នុងកិច្ចខិតខំរបស់យើង
ដើម្បីផ្ចាញ់ Al Qaeda។


(ប្រភព៖ CEN)