ព័ត៌មានអន្តរជាតិ ៖ FBI បានចាប់ខ្លួនបុរសអូហៃយ៉ូម្នាក់ ដែលត្រូវបាន គេអះអាងថា រៀបចំផែនការ វាយប្រហារវិមាន រដ្ឋសភា សហរដ្ឋអាម៉េរិក។ នេះបើយោងតាមមន្ត្រីពង្រឹងផ្នែកច្បាប់ម្នាក់ និង  ពាក្យ បណ្តឹងមួយនៅរដ្ឋអូហៃយ៉ូ។

/

CNN រាយការណ៍នៅ  ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ ថា ការសង្ស័យ បានស្ថិត ក្នុងចំណាប់ អារម្មណ៍  របស់ FBI រាប់ខែមកហើយ ដោយសារតែការបង្ហោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយ បុរសម្នាក់នោះ បាន និយាយអំពីអំពើហិង្សាសង្គ្រា ម    សាសនា នេះបើតាមពាក្យបណ្តឹង ព្រហ្មទណ្ឌ មួយ នោះ។

/

ស្ថិតនៅក្នុងវ័យទើបតែ ២០ ឆ្នាំ លោក Christopher Cornell ត្រូវបានចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងសម្លាប់មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

នៅក្នុងបណ្តឹងនោះដែរ បាននិយាយថា បុរសនោះ   បានកំពុងរៀបចំផែនកា ដាក់គ្រាប់បែកបំពង់ នៅ ក្នុងវិមានរដ្ឋ សភា និងបាញ់មនុស្សសម្លាប់នៅពេលពួកគេរត់ចេញក្រៅ។  សេចក្តីរាយការណ៍ ដដែល បញ្ជា  ក់បន្ថែមថា មន្ត្រី   ពង្រឹងផ្នែកច្បាប់ម្នាក់នោះ បាននិយាយថា គម្រោងនោះ គឺជាដំណាក់ កាល ដំបូង និងគ្មានការគំរាមទៅដល់ តំណាងរាស្ត្រ ឬអ្នកបង្កើតច្បាប់ទេ៕

ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន និង ប៊ីប៊ីស៊ី