ក្រោយពីរយៈពេល 10ឆ្នាំនៃការតាមដានស្វែងរក សេតវិមានបានឲ្យដឹងថា គេបានកំទេច
សត្រូវបំផ្លាញជាតិមេខ្លោង Osama bin Laden។
តាមប្រភពពត៌មាន Washington Post ពីប៉ុន្មាននាទីមុន បាននាំពាក្យពីអ្នកជិតដិតជាមួយនឹង​
សេតវិមានម្នាក់ បានឲ្យដឹងថាមេខ្លោងភេរវកម្ម Al-Qaeda Osama Bin Laden បានស្លាប់។
ប្រភពពត៌មាននេះក៏បានឲ្យដឹងថា​អាមេរិចកំពុងរក្សាសាកសពរបស់បុគ្គលដ៏ល្បីល្បាញ
នេះ។ លោកប្រធានាធិបតីអាមេរិច Barack Obama បំរុងនឹងប្រកាសពត៌មាននេះជាផ្លូវការ
នៅសេតវិមាន នៅរាត្រីថ្ងៃ អាទិត្យ (ម៉ោងនៅ Washington) គឺប្រហែលនៅពេលថ្ងៃត្រង់
តាម​ម៉ោងនៅកម្ពុជា៕


(ដោយ៖ មិនា)