ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាព្រឹកថ្ងៃ ១ វិច្ឆិកាប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអត្ថបទអោយដឹងថានៅឯរដ្ឋធានី Athens ប្រទេសក្រិកឯណោះវិញ  ក្រុមបាតុករជាច្រើន  បានចេញតវ៉ាប្រឆាំងទៅនឹងគោលនយោបាយដែលជាចំណាត់ការថ្មី របស់រដ្ឋាភិបាលប្រទេសនេះ។

width=447

គួររំឭកផងដែរថា       ករណីផ្ទុះការតវ៉ា  កណ្តាលក្រុងមួយនេះ  ត្រូវបានធ្វើឡើងដោយក្រុមមនុស្ស ដែលគ្មានកាយសប្បទាគ្រប់គ្រាន់ (ពិការ) ដែលភាគច្រើនពួកគេសុទ្ធតែជាអ្នកអាចធ្វើការបំលាស់ទីបាន ដោយសារតែរទេះរុញ។

width=444

ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមមនុស្សដែលជាជនពិការទាំងអស់នោះបានចេញមកតវ៉ាទាមទារសិទ្ធិរបស់ខ្លួន  នៅពីមុខក្រសួងការងារ  របស់ប្រទេសនេះ ដើម្បីធ្វើការតវ៉ាប្រឆាំងទៅនឹងគោលនយោបាយ  កាត់បន្ថយអត្ថប្រយោជន៍  ដែលពួកគេគួរតែទទួលបានរបស់រដ្ឋាភិបាលប្រទេសនេះ កាលពីថ្ងៃទី ៣១ ចុងខែតុលា ឆ្នាំ ២០១៣ ម្សិលមិញនេះ។

width=435

គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការកើតមានឡើងការផ្ទុះតវ៉ានោះ ក្រុមមនុស្សដែលជាជនពិការទាំងអស់   ក៏ បានស្នើអោយមានការលុបចោល  ក៏ដូចជាច្រើនចោលនូវវិធានការដែលតម្រូវអោយពួកគេ ត្រូវតែបង់ពន្ធនៅលើអចលនទ្រព្យថ្មី ដែលខ្លួនមានផងដែរ៕

width=432

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព ជនអន្តោប្រវេសន៍ ៥ នាក់ ស្លាប់ ខណៈស្រែកទឹកខ្លាំងពេក នៅវាលខ្សាច់ សាហារ៉ា- រថយន្តក្រុង ល្បងកម្លាំងជាមួយរថភ្លើង សម្លាប់មនុស្ស ១០ យ៉ាងអណោចអធម- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ