មុនពេលការប្រកួតជាមួយក្រុម Levante នៅចុងសប្តាហ៍នេះ Jose Mourinho ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានគេយកស្លាកមួយ ដែលប្រៀបធៀបរូបលោកទៅនឹងមនុស្សផ្តាច់ការ ដែលពិភពលោកស្អប់ខ្ពើមនោះគឺ Adolf Hitler ។
មានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីគ្រូបង្វឹកដ៏ល្បីម្នាក់នេះ ត្រូវបានគេយកមកប្រៀបធៀបជាមួយនឹង Hitler ទៅវិញ ។ ផ្ទាំងរូបភាពនោះ ត្រូវបានគេព្យួរនៅជញ្ជាំង ផ្លូវទៅ Bernabeu ហើយគេមិនបានដឹងថា អ្នកណាជាអ្នករៀបចំគូររូបមួយនេះទេ ។ សារព័តមានបរទេសជាច្រើនបានចុះផ្សាយពីរឿងមួយនេះធ្វើអោយ Jose Mourinho មានសំពាធជាខ្លាំង ។ មានរូបថតមួយចំនួនបាន Post ចូល Internet ដោយកាត់ត ដាក់ពុកមាត់អោយ Jose ថាគេពិតជាដឹកនាំដូចទៅនឹង Hitler មែន ៕
ដោយ ៖ កុសលប្រភព ៖ k14