កាលពីពេលថ្មីៗនេះស៊ុតមួយគ្រាប់ដែលគេបានរក្សាទុកវាអស់រយៈពេល ៣៣ ឆ្នាំមកហើយនោះត្រូវបានគេលក់វាក្នុងតម្លៃមួយដ៏ខ្ពស់ដល់ទៅ ១០០ ០០០ ផោន។ ស៊ុតនេះគឺជាកម្មសិទ្ធិរបស់វិចិត្រករជនជាតិអង់គ្លេសអាយុ ៦០ ឆ្នាំ Lucian Freud ដែលបានរក្សាវាទុកច្រើនជាង ៣ ទសវត្សហើយហៅវាថាជាស៊ុតនៃក្ដីសង្ឃឹម។/ក្នុងកម្មវិធីដេញថ្លៃមួយក្នុងទីក្រុង London ស៊ុតនេះត្រូវបានគេដាក់ដេញថ្លៃដោយមានមនុស្សជាច្រើនដែលចង់បានវាមកជាកម្មសិទ្ធិ។ ហើយតម្លៃត្រូវបានដាក់ដេញចាប់ពី ១៥ ០០០ ផោនដោយជាចុងក្រោយលោក Alexander Hayter បានដេញថ្លៃយកវាក្នុងតម្លៃ ១០០ ០០០ ផោន។ ម្ចាស់ក្រុមហុន Auction Auction Company បានប្រាប់ថាគាត់ពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់នៅពេលដែលបានឃើញស៊ុតនេះជាលើកដំបូងព្រោះការរក្សារបស់វិចិត្រករដ៏ល្បីដែលទទួលមរណៈភាពកាលពីឆ្នាំទៅមិញនេះពិតជាមានតម្លៃដែលអាចរក្សាស៊ុតមួយរយៈ ៣០ ឆ្នាំរហូតដល់ខ្លួនលាចាកលោក។

/

ដោយ៖ នីតាប្រភពពី៖ K14