ចៅក្រមរបស់តុលាការ Mexico បានចេញបញ្ជាអោយចាប់ខ្លួនមន្ដ្រីរបស់ពន្ធនាគារមួយនៅក្បែរព្រំដែនអាមេរិក ជាកន្លែងដែលក្រុមជួញដូរគ្រឿងញៀន Zetas បានធ្វើការជីករូងរំដោះអ្នកទោស ១៣២នាក់។

width=408

កាសែត The Washington Post បានអោយដឹងថា កាលពីថ្ងៃទី ១៩ កន្លងទៅ ចៅក្រមរូបនេះ បានសម្រេចឃាត់ខ្លួនប្រធាន ជំនួយការ ២នាក់ និងអ្នកយាមចំនួន ១៣នាក់របស់ពន្ធនាគារក្នុងរយៈពេល ៤០ថ្ងៃ ក្រោមរូបភាពរង់ចាំការសើបអង្កេត។

ចៅក្រមបានបន្ថែមថា ព័ត៌មានគួរអោយទុកចិត្ដបាន បង្ហាញថា​ ក្រុមអ្នកយាមពន្ធនាគារ បានចូលដៃក្នុងការរំដោះអ្នកទោសក្នុងពន្ធនាគារ នៅ Piedras Negras ដែលជាទីក្រុងមួយស្ថិតនៅក្បែរក្រុង Eagle Pass របស់រដ្ឋ Texas អាមេរិក។ អ្នកទោសចំនួន ១៣២នាក់ ត្រូវបានគេរំដោះចេញពីពន្ធនាគារ តាមរូងដ៏អស្ចារ្យដែលពួកគេបានជីក៕

ដោយ ៖ សូរីយ៉ាប្រភព ៖ TWP