អគ្គីភ័យនិងកូដកម្មបានបង្កើតលក្ខណះងាយស្រួលសំរាប់អ្នកទោស 822នាក់ ហែកគុក
រត់ចេញ​ពីពន្ធនាគារ 2កន្លែង នៅប្រទេស Tunisia។ តាមប្រភពរបស់ TAP បានឲ្យដឹងថា​
ឧក្រិដ្ឋជន 522នាក់បានហែកគុករត់ចេញពីពន្ធនាគារទីក្រុង Kasserine ក្រោយពីមាន
អគ្គីភ័យ​កើតឡើង នៅក្នុងបន្ទប់ឃុំឃាំង 2។ ឧក្រិដ្ឋជន 300នាក់ទឿត​ក៏រត់ចេញ​ពីពន្ធនា
គារ​នៅទីក្រុង Gafsa ដោយការធ្វើបាតុកម្មរបស់បុគ្កលិកនៅទីនោះ។ ទាហាន និងប៉ូលិស
ជាច្រើននាក់ក៏បានធ្វើការចេញចាប់អ្នកទោសទាំងនោះវិញផងដែរ ។ TAP បានឲ្យដឹង
ថាបច្ចុប្បន្នយ៉ាងហោចណាស់ ក៏មានអ្នកទោស 35 នាក់ត្រូវបានចាប់ឡើងវិញ។

Kasserine និង Gafsa គឺស្ថិតនៅភាគខាងលិច Tunisia។ ទីក្រុងទាំង 2នេះមានចំងាយពីគ្នា
ប្រហែល 150 km។ ប្រជាជនទើបនឹងងើបផុតពីស្ថានការណ៍អស្ថិរភាពសង្គម ក្រោយពី ពេលអតីតប្រធានាធិបតី Ben Ali រត់ទៅភៀសខ្លួននៅក្រៅប្រទេស តាំងពីថ្ងៃ 14ខែមករា
ដោយសារ បណ្តាកូដកម្មជាបន្តបន្ទាប់នៅ Tunisia ។ ប្រហែល​11.000នាក់បានគេចខ្លូន​ពី
ពន្ធនាគារ​ជាច្រើនកន្លែង ក្រោយពីលោក Ben Ali ចាកចេញ ពីតំណែង។​ ក្នុងនោះអ្នកទោស
ជាច្រើន​ត្រូវបានចាប់ឡើងវិញ និងមានជិត 2.000​នាក់ទៀតបានទៅចុះចូលប៉ូលិស។

(ដោយ៖ មិនា)