
បុរស200នាក់នៅប្រទេសអាមេរិចបានស្ម័គ្រចិត្តចូលរួមសកម្មភាពសង្គមមួយដើម្បី
អំពាវនាវឲ្យសង្គមស៊ីវិលយកចិត្តទុក្ខដាក់ទៅលើស្រ្តី ប្រឆាំងអំពើហិង្សា ក្នុងគ្រួសារ
និងឧក្រិដ្ឋកម្មផ្លូវភេទ។
នេះគឺជាសកម្មភាពមួយក្នុងកម្មវិធី Walk a mile in her shoes ដែលត្រូវបានរៀបចំ
ឡើងដោយ សមាគមន៍ស្ត្រីនៃគ្រិស្តសាសនាក្មេង (YMCA)នៅល្អាងភ្នំ Silicon កាលពី
ថ្ងៃ 27ខែមេសាកន្លងមក។ យោងតាមតួលេខពី YMCA បានឲ្យដឹងចំនួន 75% ស្ត្រីរកស៊ី
ផ្លូវភេទ និង60%ស្ត្រីញៀនគ្រឿងញៀននៅអាមេរិច គឺដោយរងឥទ្ធិពលពីអំពើហិង្សា
ក្នុងគ្រួសា និងការបំពានសេពសន្ធវះតាំងពីពេលនៅក្មេងៗ។

Walk a mile in her shoes គឺជាពាក្យសុភាសិតដែលមានន័យថា បើសាកល្បងពាក់ស្បែក
ជើងរបស់អ្នកដទៃ ហើយដើរ 1mile (1,6km) ពេលនោះ អ្នកនិងដឹងពីការលំបាករបស់គេ។
ឆ្នាំនេះគឺឆ្នាំទី 8 ដែលសកម្មភាពនេះត្រូវបានរៀបចំឡើងនៅ ល្អាងភ្នំ Silicon។ ជារៀងរាល់
ឆ្នាំ កម្មវិធីនេះតែងតែទាក់ទាញបានរាប់រាយនាក់ចូលរួម។ YMCA បានទៅគ្រប់ទីកន្លែងដើម្បី
ស្វែងរកឲ្យបាន ស្បែកជើងកែងចោតដែនមានទំហំធំ ទាន់សម័យ និងមានពណ៌ទាក់ទាញ
ភ្នែកទៀត។ ចៃដន្យថាបុរសភាគច្រើនដែលចូលរួមសកម្មភាពនោះគឺគេចូលចិត្តជ្រើសរើស
ស្បែកជើងកែងចោត ដែលភ្លឺចិញ្ចែងគ្រប់ពណ៌។ គេហាត់ដើរក្នុងទីលានឲ្យធ្លាប់ជើងដើម្បី
ត្រៀមខ្លួន ដើរជុំវិញសួនច្បារនៅមជ្ឈិមទីក្រុង។

នាយកមន្ទីរអគ្គីភ័យ ទីក្រុង San Joe លោក William Mac Donald និយាយថា៖ �ធ្វើជាស្ត្រី
ពិតជាមិនស្រួលទេ។ ស្បែកជើងកែថចោតនេះនឹងសម្លាប់ខ្ញុំជាមិនខាន�។
(ដោយ៖ មិនា)