ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃសុក្រ ទី០៥ ខែធ្នូ យានអវកាស Orion ដែលនឹងត្រូវ ប្រើប្រាស់សម្រាប់ ដឹក មនុស្សទៅ   កាន់ភពព្រះអង្គារ នៅឆ្នាំ ២០២៥ នោះ ត្រូវបានបាញ់បង្ហោះ សាកល្បងដោយ ជោគ ជ័យ ហើយ ពីស្ថានីយ៍នៅក្នុងរដ្ឋផ្លូរីដា ភាគខាងត្បូង សហរដ្ឋអាម៉េរិក។

/

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ  ផ្សាយនៅថ្ងៃសៅរ៍ នេះទៀតថា នេះជាជំហានដ៏ធំមួយនៃ អង្គការ អវកាសអាម៉េរិក ដែលឈានទៅធ្វើការរុករកនៅទីអវកាសឆ្ងាយៗ ជាពិសេសនោះ ភពព្រះអង្គារ ដែល គេគ្រោងនឹងនាំមនុស្សទៅកាន់ទីនោះជាលើកដំបូង ក្នុងឆ្នាំ ២០២៥។

/

ប្រធានរដ្ឋបាល គ្រប់គ្រងការបាញ់បង្ហោះលោក ឆាឡែស បូលឌែន បាននិយាយកាលពីព្រឹក ថ្ងៃសុក្រ នោះថា “ថ្ងៃនេះ ការធ្វើតែស្តសាកល្បងរបស់ Orion គឺជាជំហានដ៏ធំមួយសម្រាប់ NASA និងជាជំហាន ដ៏ស្មុគស្មាញបំផុតរបស់យើងដើម្បីសម្រេចគោលដៅ  ទៅភពអង្គារ។ ក្រុម របស់យើងបានបំពេញ នូវ ការងារដ៏អស្ចារ្យ ក្នុងការបញ្ជូនយាន Orion នេះទៅកាន់ទីតាំងមួយ  ដែលត្រឹមត្រូវតាម ការកំណត់លើ ទីអវកាស។”

/គួរបញ្ជាក់ថានេះជាជំហានទីមួយ ក្នុងចំណោម   ជំហានធំៗទាំង ៣ ដែលអង្គការណាសា ត្រូវអនុវត្តន៍ ដើម្បី ដឹក   នាំ មនុស្ស ទៅកាន់ភពព្រះអង្គារ ។ Orion    បានបាញ់ ទៅកាន់ ទីអវកាសក្នុងរយៈកម្ពស់ ៤៣០ គីឡូម៉ែត្រ ពីផ្ទៃផែនដី ដោយប្រើប្រាស់ គ្រាប់រ៉ុក្កែត Delta-IV។ វានឹងធ្វើដំណើរដំបូង ដោយគ្មាន មនុស្សជិះនៅលើនោះឡើយ (Orion Space Capsule អាច  ផ្ទុកមនុស្ស ៤នាក់) ដើម្បីបំពេញ ប្រតិបត្តិ ការ លើ  ទីអវកាស រយៈពេល ២១ថ្ងៃ។ ដំណើររបស់ វាគឺឆ្ងាយពី ស្ថានីយ៍អវកាសបច្ចុប្បន្ន ដោយអាច តស៊ូនឹង កម្តៅរហូតដល់ទៅ ២.២០០ អង្សារសេឯណោះ៕

ប្រភព ៖ ដើមអម្ពិល អ័រតេញូវ យូធូប ហ្គូហ្គល និង ស៊ិនហួរ