ទស្សនិកជនច្បាស់ជាធ្លាប់បានឃើញ អំពីក្បាច់បាល់របស់ Ronaldinho តាមទូរទស្សន៍ និងវីដេអូតាមទូរស័ព្ទជាដើម ។ តែថ្ងៃនេះ Camnews សូមលើកយក វីដេអូក្បាច់បាល់របស់Ranaldinho ដែលជាកីឡាករដ៏មានប្រជាប្រិយភាព របស់ប្រស៊ីលមកជូនទស្សនា តែអ្វីដែលចំលែកនោះគឺ ក្បាច់បាល់ទាំងនោះ ត្រូវបានគេគូរ ក្នុងកូនសៀវភៅ ហើយបើកម្តងមួសន្លឹកតែក្នុងល្បឿនយ៉ាងលឿន ធ្វើអោយរូបគំនូរនៅក្នុងសៀវភៅនោះ មានចលនាយ៉ាងរស់រវើកដូចយើងកំពុងតែមើលទូរទស្សន៍ចឹងដែរ ។
សៀវភៅនោះ ត្រូវបានធ្វើឡើងដោយ វិចិត្រករម្នាក់ដែលយើងមិនបានស្គាល់ អត្តសញ្ញណច្បាស់ឡើយ យើងអាចត្រឹមស្គាល់ថា គណនីនៅក្នុង Youtube របស់គាត់ឈ្មោះថា Etoilec1ដែលបានបង្ហោះគំនូរ ដ៏រស់រវើកមួយនោះ ។ វីដេអូត្រូវបានដាក់ចូលក្នុង Youtube នៅថ្ងៃទី១០ មេសា ២០១៣ រហូតដមកដល់ថ្ងៃនេះ មានចំនួនអ្នកទស្សនារហូតដល់ 2,160,231 ដង ។ដើម្បីកុំអោយមានការសង្ស័យយូរ ចឹងយើងទៅទស្សនាទាំងអស់គ្នាទៅមើល ៕
ដោយ ៖ កុសលប្រភព ៖ youtube