ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយវីដេអូសារព័ត៌មានអោយដឹងថា អាចម៍ផ្កាយមួយ ត្រូវបានគេជឿថា ជាដុំអាចម៍ផ្តាយដ៏ធំ សឹងតែមិនធ្លាប់បានជួបប្រទះ ពីមុនមក ហើយដុំអាចម៍ផ្កាយមួយនេះ ត្រូវបានក្រុមអ្នកមុជទឹក ស្រាវជ្រាវនិងរុករកឃើញនៅឯបាតបឹង Chebarkul ប្រទេសរុស្ស៊ី ក្រោយពីបានផ្ទុះធ្លាក់ចូលទៅក្នុងបឹងមួយនេះ កាលពីដើមឆ្នាំកន្លងទៅ ពោលគឺនៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០១៣ ។
លើសពីនេះប្រភពសារព័ត៌មានដដែលបន្ថែមថាដុំអាចម៍ផ្តាយមួយនេះមានទម្ងន់ជាងកន្លះតោន ពោលគឺមានទម្ងន់ជាង ៥៧០ គ.ក ។ ខាងក្រោមនេះ គឺជាវីដេអូសេចក្តីរាយការណ៍ព័ត៌មានលម្អិត ពីសំណាក់ក្រុមការងារ អ្នកយកព័ត៌មានអោយទំព័រសារព័ត៌មាន ស្កាយឈ្មោះ Samantha Gregson ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
ប្រែសម្រួល ៖ សំណាងប្រភព ៖ ស្កាយ