
ព្រះអង្គម្ចាស់ William បានរៀបអភិសេកជាមួយនាង Catherine Middleton នៅក្នុងភាព
រុងរឿងដូចស្តេចនៅឯព្រះវិហារWestminster Abbey ពីថ្ងៃសុក្រ។ទូរទស្សនិកជនទូទាំង
ពិភពលោកបានតាមដានទស្សនារាជពិធីដ៏ធំបំផុតរបស់អង់គ្លេសក្នុង៣ទសវត្សរ៍មកនេះ។
Kate ដែលពាក់រ៉ូបសជាមួយនឹងអាវដៃវែងនិងមានស្បៃគ្របពីលើផងនោះ។
អនាគតស្តេចនិងមហាក្សត្រីបក់ដៃទៅសមុទ្រមនុស្សនៅផ្លូវពីវិហារ Westminster ដល់ វិមានBuckingham។
អនាគតស្តេចនិងមហាក្សត្រីអង្គនេះបានប្រកាសយ៉ាងឱឡារិកថា�ខ្ញុំនឹងយកគ្នាជាប្តីប្រពន្ធ�
មុនពេល William ដាក់ចិញ្ចៀនធ្វើពីមាសវ៉េលស៍ទៅក្នុងម្រាមដៃភរិយារបស់ខ្លួននិងបន្ទាប់មក
អាចារ្យ ឃែនធឺប៊ឺរី រ៉ូវ៉ាន វីលៀមបានប្រកាសថាពួកគេជាប្តីប្រពន្ធនឹងគ្នាហើយ។
ខាងក្រោមនេះគឺរូបភាពខ្លះក្នុងពិធីរៀបអភិសេក៖


William ដាក់ចិញ្ចៀនទៅក្នុងម្រាមដៃភរិយារបស់ខ្លួន
(ដោយ៖ មិនា)