រថយន្តដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលទៅក្នុងរណ្តៅមួយមានជំរៅ 15 ម៉ែត្រខណៈ
ពេលដែលកំពុងតែធ្វើចរាចរនៅលើដងវិថីមួយនាទីក្រុង ប៉េកាំងប្រទេសចិន ។

មានមនុស្សពីរនាក់នៅក្នុងរថយន្តនោះ តែត្រូវបានប្រជាជននៅជិតកន្លែងកើតហេតុជួយ
សង្គ្រោះទាន់ពេល ។ រណ្តៅ នេះបានកើតឡើងដោយមិនមានការអោយជាសញ្ញាដឹង
ជាមុនឡើយ វាបានកាត់ផ្តាច់ប្រព័ន្ធបង្កប់ក្នុងដីជាច្រើនដូចជា ទុយយោផ្គត់ផ្គង់ទឹកស្អាត
,ខ្សែរកាប,លូរបង្ហូរទឹក...ជាដើម ។
ក្រុមសមត្ថកិច្ច និង អ្នកជំនាញកំពុងតែធ្វើការសិក្សាស្វែងរកមូលហេតុនៃការកើតឡើង
រណ្តៅនេះ ៕




(ប្រភពពីCartimes )
ដោយ៖ រដ្ឋា