មុននឹងព្រះអង្គម្ចាស់ William និង Kate Middleton បានឈានដល់ដំណាក់កាល
រៀបអភិសេក តើប្រវត្តិរបស់ទ្រង់មានដំនើររឿងយ៉ាងដូចម្តេចដែរ? ខាងក្រោម
នេះគឺជាប្រវត្តិខ្លះៗរបស់ព្រះអង្គអមដោយរូបភាព ដូច្នេះសូមប្រិយមិត្តតាមដាន
កំសាន្តជាមួយយើងខ្ញុំដូចតទៅ ៖



ខែ កញ្ញាឆ្នាំ 2001 :ព្រះអង្គម្ចាស់ William បានចាប់ផ្តើមចូលសិក្សានៅសាកលវិទ្យាល័យ
St. Andrews នៅក្នុងប្រទេស Scotland ដែលជាកន្លែងដែលព្រះអង្គម្ចាស់បានជួបជាមួយ
Kate Middleton ជាលើកដំបូង ដែលកាលនោះរៀនមុខវិជ្ជាប្រវត្តិសាស្រ្តនៃសិល្បៈ ដូចគ្នា នៅក្នុងថ្នាក់តែមួយ ។


ខែ មីនា ឆ្នាំ 2002: Kate Middleton បានឡើងបង្ហាញម៉ូដសំលៀកបំពាក់ ដែលប្រារព្ធធ្វើ
ឡើងក្នុងកម្មវិធីមួយរបស់សាកលវិទ្យាល័យ St. Andrews ដែលកាលនោះព្រះអង្គម្ចាស់
Williamគង់នៅកៅអីជួរមុខគេបំផុតនៃកម្មវិធី ។


ខែ កញ្ញាឆ្នាំ 2002: ព្រះអង្គម្ចាស់ William និង Kate Middleton បានផ្លាស់មករស់នៅជាមួយ
គ្នាក្នុងអាគារមួយសំរាប់និសិ្សតជាមួយនឹងមិត្តភក្តិពីរនាក់ផ្សេងទៀត ។
ខែ ឧសភាឆ្នាំ 2003: ទំនាក់ទំនងរបស់គាត់កាន់តែស្និទ្ធសា្នលឡើងនិងកាន់តែស៊ីជំរៅឡើង
ដែលស្តែងតាមរយៈការលេងបាល់អោបជាមួយគ្នា ។



ខែ មិថុនា ឆ្នាំ2003: ព្រះអង្គម្ចាស់ William បានអញ្ជើញ Kate Middleton ចូលរួមក្នុងពិធីខួប
កំនើតលើកទី 21 របស់ព្រះអង្គនៅ Windsor Castle ដែលពេលនោះក្នុងបទសំភាសព្រះ
អង្គបាន បដិសេធរឿងគាត់មានសង្សារ។


ខែ មីនា ឆ្នាំ 2004: ស្នេហារបស់ William និង Kate Middleton ត្រូវបានលាតត្រដាងនៅពេល
ដែលរួបថតដែលបានថតជាមួយគ្នានៅក្នុងឱកាសកំសាន្តជិះស្គីទឹក កក ជាមួយគ្នានោះបាន
បង្ហាញចំពោះមហាជនទូទៅ ។តែនៅចុងឆ្នាំដដែលមានពត៌មានជាច្រើនបាននិយាយថា
William និង Kate Middleton ចែកផ្លូវគ្នា ។


ខែ មិថុនា ឆ្នាំ 2005: ព្រះអង្គម្ចាស់ William និង Kate Middleton បានចូលរួមក្នុងពិធីបញ្ចប់វគ្គ
សិក្សានិងចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យ St. Andrews ជាមួយគ្នា និងបានថតរូប
ជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលផងដែរ ។


ខែធ្នូ ឆ្នាំ 2006: ព្រះអង្គម្ចាស់ William ត្រូវបានតែងតាំងជាមេបញ្ជារការទ័ព ក្រោមអធិបតី ព្រះមហាក្សត្រីយានី នៅ Sandhurst ហើយត្រូវបានចូលរួមជាកងទាហានសេះ។ ពេលនោះ Middletonក៏មានវត្តមានក្នុងពិធីនេះដែរ ។


ខែ មេសាឆ្នាំ 2007: ប្រភពពត៌មានរបស់អង់គ្លេស និយាយាថា William និង Kate Middleton បានចែកផ្លូវគ្នា ។ពត៌មាននេះត្រូវបាននាយ ខុទ្ទកាល័យ រាជវាំង ធ្វើការបដិសេធ ហើយ
ក៏មិនបានធ្វើបំភ្លឺចំពោះរឿងនេះដែរ ។


ខែ កក្កដា ឆ្នាំ 2007: ប្រភពពត៌មានរបស់អង់គ្លេស និយាយថា William និង Kate Middleton បានសាងសេ្នហាជាមួយគ្នាឡើងវិញ ។


ខែ មេសា ឆ្នាំ 2008: Kate Middleton មានវត្តមានក្នុងពិធីបញ្ចប់វគ្គសិក្សានិងចែកសញ្ញាប័ត្រ
នៅសាលាកងទ័ពរបស់ William ដែលនេះគឺជាការបង្ហាញអោយឃើញថាមនោសញ្ចេតនា
ទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាលឡើងវិញ ។


ខែ មិថុនា ឆ្នាំ 2008: Kate Middleton ចូលរួមជាលើកដំបូងក្នុងកម្មវិធីដ៏ធំមួយរបស់មហាក្សត្រ
អង់គ្លេស នៅឯ Windsor ។


ខែ តុលា ឆ្នាំ2010: ព្រះអង្គម្ចាស់ William សុំរៀបអភិសេកជាមួយ Kate Middleton នៅពេល
ធ្វើដំណើរកំសាន្តនៅក្នុងប្រទេស Kenya ។


ខែ វិច្ឆិការ ឆ្នាំ2010: ព្រះអង្គម្ចាស់ William ប្រកាសពិធីភ្ជាប់ពាក្យជាមួយ Kate Middleton ។


ខែ ធ្នូ ឆ្នាំ 2010: ព្រះអង្គម្ចាស់ William និង Kate Middleton មានវត្តមានក្នុងកម្មវិធីមួយស្តី
ពីកម្មវិធីសិក្សាស្រាវជ្រាវពីជំងឺមហារីក ដែលនេះជាលើកដំបូងរបស់ Kate Middleton ដែល
បានបង្ហាញវត្តមានក្នុងឋានៈជាគូរដណ្តឹង របស់ព្រះមហាក្សត្រ ។


ខែ កុម្ភៈ ឆ្នាំ 2011: សំបុត្ររៀបអភិសេកត្រូវបានចែកអញ្ជើញដល់ភ្ញៀវ ។


ខែ កុម្ភៈ ឆ្នាំ 2011: ដដែល ព្រះអង្គម្ចាស់ William និង Kate Middleton បានត្រលប់ទៅ
សាកលវិទ្យាល័យ St. Andrews សាជាថ្មីដើម្បីរំលឹកអនុស្សាវរីយ៍ផង និងសួរសុខទុក្ខ នាយកសាកលវិទ្យាល័យផង ដែលពេលនោះនាយកសាកលវិទ្យាល័យបានផ្តល់ជូន
អ្នកទាំងពីនូវ អាហាររូបករណ៍ ដោយឡែក សំរាប់ជាចំណងដៃរៀបអភិសេកផងដែរ ។


ខែ មីនា ឆ្នាំ 2011: ព្រះអង្គម្ចាស់ William និង Kate Middleton បានធ្វើទស្សនៈកិច្ចនៅ
Ireland ភាគខាងជើងក្នុងលក្ខណៈជាដំណើរកំសាន្តមុនពេលរៀបអភិសេក ។


ខែ មេសា ឆ្នាំ 2011: ព្រះអង្គម្ចាស់ William និង Kate Middleton បានធ្វើទស្សនៈកិច្ចនៅ
Lancashire ជាលើកចុងក្រោយមុនពេលពិធីរៀបអភិសេក ចាប់ផ្តើមនៅ
ថ្ងៃទី 29 មេសា 2011 នេះ ៕
(ប្រភពពី AP)
ដោយ៖ រដ្ឋា