ពិភពលោកនៅតែមានកុមារអាយុ ៥ ទៅ ៦ឆ្នាំ ត្រូវធ្វើការពេញមួយថ្ងៃនៅក្នុងរោងចក្រ និងឡឥដ្ឋជាដើម ដើម្បីរកប្រាក់មកចិញ្ចឹមជីវិត ពួកគេគួរណាស់តែបានលេងសប្បាយ និងរៀនសូត្រ។

ទិវាប្រឆាំងនឹងពលកម្មកុមារត្រូវបានបង្កើតឡើងដោយអង្គការពលកម្មអន្ដរជាតិ និងត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី ១២មិថុនា។ គោលបំណង គឺដើម្បីលើកកំពស់ការយល់ដឹង និងដើម្បីជាសកម្មភាពប្រឆាំងនឹងពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច និងយោធា។

រហូតមកដល់ពេលនេះ ការប្រើប្រាស់កម្លាំងកុមារ នៅតែមាន ដែលនេះគឺជាប្រការធំមួយគួរអោយព្រួយបារម្ភ ព្រោះថា ពួកគេគឺជាទំពាំងស្នងឬស្សី ដូច្នេះ ប្រសិន ទំពាំងមិនមានជាតិបំប៉នគ្រប់គ្រាន់នោះទេ វានឹងមិនអាចលូតលាស់បានល្អនោះដែរ៕

/

កុមារីម្នាក់កំពុងដើរលើខ្សែ ដើម្បីរកប្រាក់ ក្នុងការសំដែងមួយ នៅតំបន់ឆ្នេរ Marina,Chennai ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០០៩។ ពលកម្មកុមារត្រូវបានប្រជាជនឥណ្ឌាយល់ថា ជាប្រការដែលអាចទទួលយកបាន ដោយសារពួកគេគិតថា វាជាការងារដែលជួយកាត់បន្ថយភាពក្រីក្រ។

/

កុមារម្នាក់មកពីឥណ្ឌា កំពុងធ្វើការនៅក្នុងរោងចក្រមួយក្នុងតំបន់ Kathmandu ប្រទេស Nepal។

/

ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់កំពុងធ្វើការនៅឡឥដ្ឋមួយនៅឆាយក្រុង Peshawar, Pakistan។ ពលកម្មកុមារនៅទីនេះ កើតមានច្រើន ដោយសារតែការចាប់កំណើត ក៏កាន់តែច្រើនឡើងៗ ហើយប្រព័ន្ធសាលារៀនក៏មិនគ្រប់គ្រាន់។

/

បងប្អូនស្រីពីរនាក់ គឺ Divia (៥ឆ្នាំ) (ឆ្វេង) និង Maliha (៦ឆ្នាំ) ធ្វើការនៅក្នុងរោងសិប្បកម្មតម្បាញខុសច្បាប់មួយនៅ Afghanistan។ នៅទីនេះ ពលកម្មកុមារ (អាយុ៥ឆ្នាំ) ត្រូវធ្វើការពីម៉ោង ៤ ដល់ម៉ោង ២៣ ក្នុងស្ថានភាពអាក្រក់ និងប្រាក់ខែទាប។

/

ក្មេងប្រុសម្នាក់កំពុងឈរនៅមាត់ទ្វារ មុននឹងចូលមកធ្វើការនៅក្នុងរោងចក្រផលិតឆ្នាំង ក្រឡដី នៅក្រុង Cairo ប្រទេសអេហ្ស៊ីប។ ធ្វើការ ៨ម៉ោង ក្នុងមួយថ្ងៃ ពួកគេទទួលបានតែ ១,៥ដុល្លារប៉ុណ្ណោះ។

/

Hala (១៥ឆ្នាំ ,ស្ដាំ) កំពុងលីឥដ្ឋ នៅរោងចក្រមួយកន្លែងក្នុងក្រុង Cairo ប្រទេសអេហ្ស៊ីប

/

ពលកម្មកុមារនៅក្នុងកន្លែងលក់ធ្យូង នៅ Rangoon ប្រទេសភូមា

/

កម្មករកុមារម្នាក់កំពុងទូលឥដ្ឋ នៅក្នុងឡមួយ ក្នុងតំបន់ Lad Rymbai ខេត្ត Jaintia Hills ប្រទេសឥណ្ឌា

/

កុមារជាច្រើននៅឥណ្ឌា កំពុងធ្វើការផ្នែកថ្នាំជក់ ដែលទទួលបានប្រាក់ខែទាបបំផុត

/

ក្មេងម្នាក់នៅ Andhra Pradesh ឥណ្ឌា កំពុងធ្វើថ្នាំជក់

/

កុមារនៅឥណ្ឌា ធ្វើការក្នុងសិប្បកម្មផលិតថ្នាំជក់ ចាប់ពី ១០ ទៅ ១៤ម៉ោងក្នុងមួយថ្ងៃ និងទទួលបានប្រាក់ត្រឹមតែ ២ដុល្លារ នៅពេលពួកគេធ្វើបាន ១.០០០ដើម

/

ម្ដាយ និងកូនៗ កំពុងធ្វើថ្នាំជក់ ដើម្បីរកកម្រៃ

ដោយ ៖ សូរីយ៉ាប្រភព ៖ zing