កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នគរបាលអាមេរិកទើបចាប់ខ្លួនមនុស្ស ១៩០នាក់ ក្នុងយុទ្ធនាការបោសសំអាតរូបភអាសអាភៀសកុមារ ជាទ្រង់ទ្រាយធំ ក្នុងនោះ កុមារ ១៨នាក់ក៏ត្រូវបានជួយសង្គ្រោះ។

យុទ្ធនាការបោសសំអាតនេះ មានរយៈពេល ១ខែ ដែលមានឈ្មោះថា យុទ្ធនាការ Orion។ ភាគច្រើន អ្នកដែលត្រូវបានចាប់ខ្លួន គឺនៅអាមេរិក ក្រៅពីនេះក៏មានប្រទេស អេស្បាញ អាហ្សង់ទីន អង់គ្លេស និងហ្វីលីពីនផងដែរ។

មន្ដ្រីទទួលខុសត្រូវម្នាក់បានអោយដឹងថា កត្ដាដែលនាំអោយមានការចាប់ខ្លួននេះ គឺចាប់ផ្ដើមដោយការសន្ទនារបស់កុមារមួយចំនួនជាមួយមនុស្សណាម្នាក់នៅលើអ៊ីនធើរណែត។

/

/

width=479

John Morton​ អគ្គនាយកស្ថាប័នអន្ដោប្រវេសន៍ និងគយអាមេរិក បានថ្លែងថា ៖ យុទ្ធនាការនេះគឺជាការព្រមានមួយដល់អ្នកដែលបានគិតថា អាចប្រើអ៊ីនធើរណែតដើម្បីយកចំណេញពីកុមារ។យើងកំពុងតែតាមដាន ហើយយើងនឹងរកពួកគេឃើញ ដើម្បីយកមកកាត់ទោសតាមច្បាប់។

ការប្រកាស់ខាងលើក៏បានអោយដឹងថា យុទ្ធនាការនេះសំដៅចំពោះសកម្មភាពផលិត រក្សា និងការចែកចាយរូបភាព វីដេអូអាសអាភៀសកុមារ។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន មានអ្នកមើលថែក្មេងម្នាក់អាយុ ៣៥ឆ្នាំ នៅ Louisiana ដោយសង្ស័យថា បានយកកុមារីអាយុ ៧ឆ្នាំម្នាក់ ដើម្បីថតរូបអាសអាភៀស។ ចំណែកបុរសម្នាក់ផ្សេងទៀត អាយុ ២៨ឆ្នាំ នៅ Michigan ក៏ត្រូវបានចាប់ខ្លួន ដោយសារបានរក្សារូបអាសអាភៀស ១.២០០សន្លឹក និងវីដេអូ ចំនួន ១០៩ ឈុតក្នុងកុំព្យូទ័ររបស់ខ្លួន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ aljazeera/zing