អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ ថាមានបុរសម្នាក់ ពិតជាចិត្ដហានក្លា ហ៊ានសម្រាលខ្លួន ចុះចូលទៅក្នុងទឹកជម្រៅដល់ទៅ ៣១៥ feet ដែលស្មើនឹង ៩៦ម៉ែត្រ។

width=456

លោក Mike Board មានវ័យ ៤០ឆ្នាំ ដែលជាអតីត ទាហ៊ានជើងទឹកដ៏ឆ្នើមរបស់ចក្រភពអង់គ្លេស ត្រូវបានសៀវភៅបំបែកឯតទគ្គកម្មពិភពលោក កត់ត្រាទុកជាប្រវិត្ដសាស្រ្ដខណៈដែល គាត់ជាមនុស្សម្នាក់ ដែលហ៊ានសាកល្បង ចុះក្នុងជម្រៅទឹកដ៏ជ្រៅបំផុត។

width=456

លោក Mike Board

width=456

ការចុះទៅក្នុងទឹករបស់លោក Mile Board គឺបានប្រើរយៈពេលត្រឹមតែ ៥២ មីនុតប៉ុណ្ណោះ រួចក៏ត្រូវងើបឡើយមកលើផ្ទៃទឹកវិញ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកនឹងព្យាយាមចុះអោយដល់ជម្រៅទឹក ១០០ម៉ែត្រក្នុងថ្ងៃណាមួយ៕

ដោយ៖ វត្ដីប្រភព៖ dailyamail