ក្នុងឱកាសជាប្រវត្តិសាស្រ្តរបស់ប្រទេសអង់គ្លេសនៃពិធីរៀបអភិសេករបស់ ព្រះអង្គម្ចាស់
William និង Kate Middleton នាយករដ្ឋមន្រីប្រទេសអង់គ្លេស លោក David Cameron ក៏បានរៀបចំជាកាដូរចំណងដៃសំរាប់ថ្វាយដល់ព្រះអង្គទាំងពីរផងដែរ ។

កាដូរចំណងដៃរបស់នាយករដ្ឋមន្រ្តីលោក David Cameron គឺជាសៀវភៅមួយក្បាលដែល
និយាយពី Anglesey ដែលជាកោះដ៏ស្រស់ស្អាតមួយ នៅឯ Wales ដែលក្រោយពេលរៀប
អភិសេកព្រះអង្គរមានគំរោងទៅគង់នៅទីនោះ ។
លោក David Cameron បានបន្តថា សៀវភៅមួយនេះពិពណ៌នាពី ទេសភាពស្អាតៗ របស់
កោះអមដោយរូបភាពផងដែរ ។ ដែលកន្លែងនេះគឺជា កន្លែង ដែលព្រះអង្គម្ចាស់ William
បំរើការ ក្នុងកងទ័ពជើងអាកាសរបស់អង់គ្លេស ក្នុងនាមជាអ្នកបើកបរ ឧទ្ធម្ភាគចក្រ មុខនាទី
ជាអ្នក ស្វែងរក និង ជួយសង្គ្រោះ។
នៅក្នុងបទថ្លែងសន្ទរកថាមួយជាមួយប៉ុស្តិ៍ទូរស្សន៍របស់ អាមេរិច នាយករដ្ឋមន្រ្តីលោក
David Cameron ក៏បានធ្វើការកោតសរសើរដល់ ព្រះអង្គម្ចាស់ William និង Kate Middleton ថាពិតជាគូនឹងគ្នាដ៏សាកសមបំផុតឥតមានខ្លះចន្លោះអ្វីឡើយ ។
ចំពោះមូលហេតុដែលនាយកមន្រ្តីលោក David Cameron ជ្រើសរើសយកសៀវភៅនោះធ្វើ
ជាចំណងដៃនោះ លោកបានប្រាប់អោយដឹងថា Anglesey គឺជាទីកន្លែងដែល ព្រះអង្គម្ចាស់
William កំពុងតែបំរើការនៅទីនោះម្យ៉ាងទៀតគឺស្របទៅតាមបំណងដែលព្រះអង្គចង់ទៅ
គង់ប្រថាប់នៅទីនោះ ក្រោយពេលរៀបអភិសេករួចផងដែរ ៕
(ប្រភពពី BBC)
ដោយ៖ រដ្ឋា