ពិធីរៀបអភិសេកជាប្រវត្តិសាស្រ្តរបស់ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton
ចាប់ផ្តើមនៅថ្ងៃនេះហើយ ។ កងការពារសន្តិសុខ ទាហាន ត្រូវបានពង្រាយតាមចំនុច
សំខាន់ៗ យន្តហោះចំបាំងបានធ្វើការហោះហើររបស់ខ្លួន, នៅតាមដងវិថីរំលេចដោយ
ទង់ជាតិ ជាពិសេសគេឃើញមានប្រជាជនយ៉ាងកុះករមកពីគ្រប់តំបន់បានមកជួបជុំគ្នា
ក្នុងទីក្រុង London និងបានបោះតង់តាមដងវិថីយ៉ាងច្រើនអនេកដើម្បីចូលរួមអបអរពិធី
អភិសេកដ៏អធឹកអធមនេះ ។ ទិដ្ឋភាពដ៏កំរនេះបានធ្វើអោយប្រជាជន អង់គ្លេស គ្រប់រូប
មានការរំភើបយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។

ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton

តាមដងវិថីនិមួយៗ រំលេចដោយទង់ជាតិ

ទាហានសេះចេញប្រត្តិបត្តិការរក្សាសន្តិសុខក្នុងពិធី

ប្រជាជនមកពីគ្រប់ទីតំបន់បានមកបោះតង់នៅតាមដងវិថី ក្នុងទីក្រុង London ដើម្បី
រង់ចាំមើល និងអបអរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ។

អ្នកយកសារពត៌មានរបស់ទូរទស្សន៍ជាតិ បានមកយកពត៌មានពីប្រជាជននៅតាមតង់
និមួយៗ លើដងវិថី
យន្តហោះចំបាំងធុន Tornado GR4 បានបើកការហោះហើររបស់ខ្លួនក្នុងពិធីចាប់ផ្តើម
នៃពិធី អភិសេក ៕
(ប្រភពពី EPA)
ដោយ៖ រដ្ឋា