បន្ទាប់ពីលេចចេញរូបភាពចចាមអារ៉ាមគុណភាពអន់ មើលមិនសូវច្បាស់កាលពីពេលមុន ពេលនេះ យើងទទួល និងបានឃើញនូវបណ្តារូបភាពច្បាស់ល្អជាងមុនច្រើន ស្តីពីសំបកការពាររបស់ LG G5 ពីក្រុមហ៊ុនផលិតពីរផ្សេងគ្នា។ សំបកការពារដ៏រឹងមាំទាំងពីរនេះ មិនមានអ្វីជាពិសេសនោះទេ ប៉ុន្តែ វាបានបញ្ជាក់យ៉ាងច្បាស់ឲ្យយើងបានដឹងថា LG G5 នឹងមានកាមេរ៉ាក្រោយចំនួនពីរ Sensor ស្គែន ក្រយៅដៃ ស្ថិតនៅផ្នែកខាងក្រោយក្រោមកាមេរ៉ា ហើយប៊ូតុងដំឡើងបន្ថយសម្លេងវិញ ត្រូវបានប្តូរ មកដាក់នៅ ផ្នែកគែមនៃឧបករណ៍។/ តាមការរំពឹងទុក LG G5 និង Galaxy S7 នឹងធ្វើការបង្ហាញណែនាំខ្លួននៅក្នុងព្រឹត្តិការណ៍ MWC ២០១៦ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦ ដូចគ្នា។ រង់ចាំមើលទាំងអស់គ្នាថា តើរវាងកំពូលស្មាតហ្វូន ទាំងពីរនេះ មួយណានឹងមានភាពលេចធ្លោ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ច្រើនជាង?

/

/

/

- អានអត្ថបទ៖ Samsung កំពុងសម្ងំអភិវឌ្ឍ Galaxy A9 Pro មានអេក្រង់ ៦អ៊ីន ឬធំជាងនេះ, បង្ហាញកំរិតភាពច្បាស់ដល់កំរិត 2K- អានអត្ថបទ៖ លេចចេញរូបភាពផ្នែកខាងមុខ របស់ Galaxy S7 មិនមានអ្វីផ្លាស់ប្តូរច្រើន អាចចេញ លក់នៅថ្ងៃទី១១ ខែមីនា

 

 

 

ប្រែសម្រួល៖ មង្គលប្រភព៖ GSMArena, Tinhte