កាសែត​បាងកក​ប៉ុស្តិ៍​​​របស់ថៃ​​​​​​នៅថ្ងៃទី​​​២៨ មេសា ​​ចេញផ្សាយ​​​ដោយ​ដក​ស្រង់​សម្តី​​
អ្នកនាំពាក្យ​​​យោធ​ភូមិ​​​ភាគ​ទី​២​សៀម​ លោក Pravit Hukaew ដែលនិយាយ​ថាពល​រដ្ឋ
​​ថៃ​​នៅ​តំបន់​​ព្រំដែន​​​៣នាក់ត្រូវ​បានចាប់​ខ្លួន​​នៅ​ថ្ងៃទី​​២៨ មេសា ​​​យកទៅសួរចម្លើយ​​​ពី
បទ​​សង្ស័យ​​ធ្វើ​​​ចារ​កម្មពីទាហានថៃ​​​​ផ្តល់​​​ព័ត៌​មាន​​ទៅ​ឱ្យ​កងទ័ព​កម្ពុជា ។ ជនជាតិសៀម
​​​ទាំង​​៣​នាក់​នោះត្រូវ​​បានចាប់​​ខ្លួននៅក្បែរ​​តំបន់ Ban Don Nam Tan ក្នុង​ខេត្ត​​សុរិន្ទ ​​ពីបទ
​សង្ស័យ​​រាយ​ការណ៍​​តាមទូរស័ព្ទ​​​ពីទីតាំង​​​​ឈរជើង​​របស់​​​កង​ទ័ពថៃ​​ទៅ​ឱ្យ​​កង​ទ័ព​កម្ពុជា​
ដើម្បី​វាយ​ប្រហារ​។

​លោក Prawit និយាយ​ថា ​អ្នកទាំង​​​៣​នោះ កំពុង​ត្រូវ​​​​សួរ​ចម្លើយ​​​ ហើយ​គេ​នៅ​​មិន​​ទាន់​
អះ​អាង​បញ្ជាក់​នៅឡើយទេ​ថាតើ​​​ពួកគេ​​​ជា​ចារ​កម្ម​​ឱ្យ​កម្ពុជា​​​មែន ឬ​ក៏​អត់នោះទេ​។​
បើទោះ​បីជា​បែបណា ​​កងទ័ព​កម្ពុជា​​មិន​បាន​ដឹង​ពីជនជាតិសៀម​​៣នាក់​​នោះទេ ​ហើយ
​ថៃ​​​ធ្វើ​ដូច្នេះ​​ប្រហែល​​ជា​ចង់ទម្លាក់​​កំហុស​លើ​កម្ពុជា​ថា ​​ទាក់ទាញ​​ពលរដ្ឋ​​ខ្លួន​ឱ្យធ្វើ​​​ចារ​កម្ម​​
ឲ្យហើយ​​​មើល​ទៅ ៕