ព្យុះធំ​និងខ្យល់កួចយក្សយ៉ាងខ្លាំងបក់កាត់ប្រទេសអាមេរិក កាលពីប៉ុន្មានថ្ងៃមុនបាន
បំផ្លាញ​ហេដ្ឋារចនាសម័្ពន្ធ និង​សម្លាប់យ៉ាងហោចណាស់ មនុស្សចំនួន 178 នាក់។
ក្នុងនោះ​ចំនួន​មនុស្សស្លាប់ច្រើនជាងគេគឺនៅរដ្ឋ Alabama 128​នាក់​។

​ប្រធានាធិបតី Barack Obama បានប្រកាសគ្រាសអាសន្ន និងនិយាយថារដ្ឋាភិបាល
ក្រុង Washington នឹងប្រញាប់ប្រញាល់ បញ្ជូនជំនួយរុករកនិងសង្គ្រោះទៅកាន់
រដ្ឋភាគអាគ្នេយ៍នេះ។

រដ្ឋាភិបាល Alabama បានហៅទាហានឆ្មាំជាតិជាង 1400នាក់ដើម្បីជួយសង្គ្រោះ
ស្វែងរកអ្នកបាត់ខ្លួន និងដើម្បីរក្សាសន្តិសុខ។

ស្ថានភាពគ្រាអាសន្នត្រូវបានប្រកាសឡើងនៅ Alabama, Arkansas, Tennessee,
Mississippi, Missouri ,Kentucky និង​ Oklahoma។

សេវាអាកាសធាតុជាតិបានរាយការណ៍អំពីខ្សល់កួចធំៗជិត៣០០ចាប់តាំងពី
ព្យុះបានចាប់ផ្តើមកើតមានកាលពីថ្ងៃសុក្រ ដោយរួមមានជាង១៣០ខ្សល់កួច
កាលពីថ្ងៃពុធតែមួយ។

ដល់ពេលបច្ចុប្បន្ននៅមិនទាន់មានរបាយការណ៍គ្រាប់គ្រាន់ អំពីចំនួនមនុស្ស
ស្លាប់និងបាត់ខ្លននោះទេ ពិព្រោះព្យុះធំនេះកើតឡើងនៅរដ្ឋជាច្រើនទៀត នៅ
តំបន់ខាងត្បូងនិងខាងលិចប្រទេសអាមេរិច។ អ្នកជំនាញនៅតែបន្តការតាមដាន។


(ដោយ៖ មិនា)