
កាសែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមហ៊ុនទូរស័ព្ទNOKIAក៏នឹង កាត់បន្ថយ
បុគ្គលិក 7000នាក់ដើម្បីកាត់បន្ថយចំណាយ1420 លានដុល្លារ នៅពេលខ្លួនកំពុងតស៊ូ
ប្រជែងក្នុងទីផ្សារទូរស័ព្ទឆ្លាត Smartphone។ NOKIAដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំ
ជាងគេក្នុងលោកបើនិយាយអំពីបរិមាណលក់ កាលពីថ្ងៃពុធបានបង្ហាញអំពីការរុះរើជំនួញ
ទូរស័ព្ទរបស់ខ្លួន ក្រោយពេលក្រុមហ៊ុនបានសំរេចចាប់ផ្តើមប្រើ Window Phone 7 របស់
Microsoft ជំនួសប្រព័ន្ធSymbian ដែលហួសសម័យរបស់ខ្លួន។ 3000 នាក់ក្នុងចំណោម
7000 នាក់នោះត្រូវប្តូរទៅធ្វើការនៅក្រុមហ៊ុន Accenture វិញហើយបន្តការអភិវឌ្ឈន៍ និង
ទំនុកបម្រង Symbian ព្រមទាំងស្រាវជ្រាវប្រព័ន្ធប្រិតបត្តិការថ្មីៗក្នុងពេលអនាគតកាល។
នេះជាការកែទម្រុងរចនាសម័្ពន្ធធំបំផុតតាំងពី20ឆ្នាំកន្លងមករបស់ក្រុមហ៊ុនទូរស័ព្ទនេះ។

ក្នុងពេលជាមួយគ្នាមានព័ត៌មានថាក្រុមហ៊ុន ជប៉ុន Panasonic មានគំរោងកាត់បន្ថយកម្លាំង
ពលកម្មសំរាប់មនុស្សប្រមាណ៤០.០០០នាក់ ក្នុងរយៈពេល២ឆ្នាំខាងមុខ ដោយភាគច្រើន
ជាកម្លាំងពលកម្មនៅក្រៅប្រទេស។
កាសែតជំនួញ Nikkei បាននិយាយថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅអូគី ណាវ៉ានេះនឹង
ប្រកាសការកាត់បន្ថយស្មើនឹង១០ភាគរយនៃកម្លាំងពលកម្ម សរុបរបស់ខ្លួននៅថ្ងៃ
ព្រហស្បតិ៍សំរាប់ជាផ្នែកនៃយុទ្ធសាស្ត្រ ធុរកិច្ចរបស់ខ្លួន។ ការកាត់បន្ថយនេះជាផ្នែកនៃកិច្ចខិតខំដើម្បីកាត់តម្រឹម ប្រតិបត្តិការជាន់គ្នានៅសាខាPanasonic Electric Works និង
Sanyo Electric ដែលបានបញ្ចូលគ្នាកាលពីថ្ងៃ០១មេសា។មុនបញ្ចូលគ្នា Panasonic មាន
បុគ្គលិក ២២០.០០០នាក់ដោយPanasonic Electric Works មានកម្មករ៦០.០០០នាក់
និងSanyo មាន១០០.០០០នាក់។