តាំងពីដើមមក គឺយើងបានត្រឹមតែឃើញព័ត៌មានចចាមអារ៉ាម ស្តីពីរូបរាងផ្នែកខាងក្រោយនៃ iPhone ស៊េរីបន្ទាប់របស់ Apple ប៉ុណ្ណោះ តែពេលនេះមានព័ត៌មានបង្ហាញឲ្យយើងបានឃើញ ពីផ្នែកខាងមុខ របស់វាហើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអវត្តមានរបស់ប៊ូតុង Home ដែលតាមប្រភពព័ត៌មាន ប៊ូតុង Home និង សេនស័រ Touch ID គឺត្រូវបានផ្លាស់ប្តូរទៅបំពាក់នៅក្នុងអេក្រង់តែម្តង។ ទន្ទឹមនឹងនោះ យើងក៏មិនបានឃើញ មានរន្ធដោតស្តាប់តន្រ្តី Jack 3,5mm ដូចទៅនឹងបណ្តាព័ត៌មានចចាមអារ៉ាមថ្មីៗ កន្លងមកនេះ។​

បណ្តាព័ត៌មានលក្ខណៈសម្បត្តិផ្សេងទៀតដូចជា កាមេរ៉ាភ្លោះ ខ្សែអង់តែនត្រូវបានរចនាថ្មី Smart Connector នៅមានដដែល គឹមិនមានអ្វីថ្មីប្លែក បើប្រៀបនឹងបណ្តារូបភាពចចាមអារ៉ាមកាលពីមុននោះ ទេ។

/

ខាងលើនេះ គឺគ្រាន់តែជាព័ត៌មានព័ត៌មានចចាមអារ៉ាមថ្មីៗ ស្តីពីគំរូ iPhone ស៊េរីបន្ទាប់របស់ Apple។ វាការពិតប៉ុណ្ណានោះ មានតែរង់ចាំតាមដានបន្តទៀត៕

/

- អានអត្ថបទ៖ នេះគឺជារូបភាពជាក់ស្តែង iPhone 7 Plus ជាមួយនឹងកាមេរ៉ាភ្លោះ?- អានអត្ថបទ៖ Apple កំពុងរៀបចំត្រៀមផលិត iPhone អេក្រង់ OLED 5.8 inch សម្រាប់ឆ្នាំ ២០១៨?

 

ប្រែសម្រួល៖ មង្គលប្រភព៖ AppleInsider