
ប្រព័ន្ធព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា កាលពីពេលយប់ម្សិលមិញ
នៅវេលាម៉ោង 9និង38នាទី នាវារបស់កូរ៉េខាងជើងបានឆ្លងព្រំដែនប្រហែល 700m។
តែនាវានោះចុងក្រោយក៏ត្រូវត្រឡប់មកតំបន់សមុទ្រកូរ៉េខាងជើងវិញ ក្រោយពីការបាញ់
ព្រមាន8ដង។
កងទ័ពកូរ៉េខាងត្បូងពីមុននោះ ក៏មិនឃើញសកម្មភាពអី្វដែលមិនប្រក្រតីរបស់កូរ៉េខាង
ជើងនោះឡើយទេ ហើយក៏មិនយល់មូលហេតុនៃទង្វើនេះ គឺជាអ្វីទេ។ តំបន់កើតរឿង
នេះ ធ្លាប់ជាសមរភូមិរបស់ការច្បាំងគ្នារវាង ភាគីទាង២ តាំងពីមុន។ នៅឆ្នាំ 2010 កូរ៉េ
ខាងជើងបានបាញ់កាំភ្លើងចូលកោះ Yeon Pyeong របស់កូរ៉េខាងត្បូងដែលធ្វើឲ្យ 4នាក់
ស្លាប់។
ហេតុការណ៍នេះបានកើតឡើងក្នុងពេលជាមួយគ្នាដែលអតីតប្រធានាធិបតីអាមេរិច
លោកJimmy Carterនិងអតីតប្រមុខរដ្ឋ 3រូបទៀតមកទស្សនកិច្ចនៅរាជធានីព្យុងយ៉ាង
(Pyeongyang) ប្រទេសកូរ៉េខាងជើង។ គេសង្ឃឹមថា អាចដោះស្រាយបានភាពតានតឹង
នៅទី្វបកូរ៉េហើយតភ្ជាប់ឡើងវិញកិច្ចចរចារនុយគ្លេសអែរ 6 ភាគី។
ខ្សែក្រហមគឺខ្សែព្រំដែន NLL
ខ្សែព្រំដែនសមុទ្រ NLL ត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិក្រោយពីសង្គ្រាមកូរ៉េ
នាឆ្នាំ 1950-1953។ ប៉ុន្តែ កូរ៉េខាងជើងតែងតែអះអាងថា ខ្សេព្រំដែននេះត្រូវចុះខាងក្រោម
វិញ។ ភាពតានតឹងរបស់ភាគីទាំង 2 ចាប់ផ្តើមបានសម្រាលកាលពីដើមឆ្នាំ នៅពេលកូរ៉េខាងជើងអំពាវនាវ ឲ្យតភ្ជាប់កិច្ចចរចារដើម្បីបញ្ឈប់កម្មវិធីនុយគ្លេសអែររបស់គេ។
(ដោយ៖ មិនា)