កាលពីម្សិលម៉ិញអនាគតម្ចាស់ក្សត្រី ប្រទេសអង់គ្លេស ព្រះនាម Kate Middleton បាន
មកស្នាក់នៅក្នុងសណ្ឋាគារ លំដាប់ផ្កាយប្រាំ មួយនាទីក្រុង London ដែលជាពេលវេលា
ចុងក្រោយនៃភាពនៅលីវរបស់គាត់ មុននឹងផ្លាស់ទៅនៅក្នុងវិមានជាមួយព្រះអង្គមា្ចស់
William ត្រូវជាព្រះស្វាមីរបស់ព្រះនាងនាពេលអនាគត ។

នេះជាបន្ទប់មួយក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Goring ដែល Kate Middleton នឹងស្នាក់
នៅមុនថ្ងៃរៀបអភិសេក នាថ្ងៃទី 29 មេសា 2011 ស្អែកនេះ ។

បន្ទប់នេះមានតំលៃ 5000 អឺរ៉ូ ក្នុងមួយយប់

បន្ទប់ទឹកធំទូលាយមានបំពាក់ទូរទស្សន៍ផងដែរ
លោក Michael Middleton និងអង្គរក្សការពារចេញពីសណ្ឋាគារ

សំលៀកបំពាក់ អភិសេក របស់ Kate Middleton ត្រូវបានបញ្ជូនទៅសណ្ឋាគារ

សមត្ថកិច្ច និងសត្វឆ្កែ រាវ មីន បានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ដើម្បីការពារសុវត្ថិភាព

កងទ័ពអាកាស របស់ អង់គ្លេស ហ្វឹកហាត់មុនថ្ងៃរៀបអភិសេក

Kate Middleton ចូលរួមក្នុងពិធីមួយនៅឯ Clarence មុនពេលអភិសេក

ព្រះអង្គម្ចាស់ William ក៏ទៅចូលរួមក្នុងពិធីនៅ Clarence ផងដែរ

ខ្លោងទ្វារត្រួតពិនិត្យត្រូវបានដាក់នៅផ្លូវសំរាប់ភ្ញៀវធ្វើដំនើរចូលរួមក្នុងពិធីរៀប
អភិសេក នៅជិត វិហារគ្រឹស្ត Westminster សំរាប់ត្រួតពិនិត្យក្នុងថ្ងៃពិសេស
ជាប្រវត្តិសាស្រ្តនេះ ៕
(ប្រភពពី FP)
ដោយ៖ រដ្ឋា