កាលពីពេលថ្មីៗនេះ បុរសម្នាក់នៅប្រទេសចិន បានចាប់រំលោភនារីម្នាក់កំពុងឈរម្នាក់ឯង រង់ចាំរថយន្តក្រុង ដើម្បីបង្ហាញថា ខ្លួនមិនមែនអសត្ថភាពផ្លូវភេទដូចប្រពន្ធបាននិយាយ។
ប្រភពព័ត៌មានដកស្រង់ពីទំព័រ Apple Daily ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងក្រុង Zhangzhou ខេត្ត Fujian ប្រទេសចិន។ បុរសនេះ ប្រើកូនកាំបិទដើម្បីគំរាមនារីរងគ្រោះដែលត្រូវគេហៅថា លីលី អាយុ ២៨ឆ្នាំ មកពីខេត្តហ្វូណាន។

រូបភាពឯកសារ
លីលីរៀបរាប់ថា នាងមិនអាចនឹកស្មានដល់ថា ខ្លួនត្រូវគេចាប់រំលោភនៅកណ្ដាលថ្ងៃ ពេលដែលកំពុងរង់ចាំរថយន្តដូច្នេះសោះ។
លីលី ប្រាប់ថា ៖ “ប្រហែលម៉ោង ១៣ ខ្ញុំកំពុងឈររង់ចាំរថយន្ត ក៏ស្រាប់តែមានបុរសម្នាក់ដើរឆ្លងផ្លូវតម្រង់មកកាន់ខ្ញុំ។ ភ្លាមនោះ គេក៏យកកាំបិតមកគំរាមខ្ញុំ”។ នារីរងគ្រោះនេះ បន្តថា ជនដៃ ដល់បាននាំនាងទៅកន្លែងមួយដែលគេបោះបង់ចោល មានចម្ងាយ២០០ម៉ែត្រពីកន្លែងដែលនាងឈរចាំឡាន។
លីលី បានខំរើបម្រាស ប៉ុន្តែ បុរសនេះបានចងនាងជាប់ទៅហើយ។ បន្ទាប់ពីរំលោភបានសម្រេច ជនដៃដល់នេះ ថែមទាំងយកកាបូបលុយរបស់នាងផងដែរ ដែលក្នុងនោះមានទូរស័ព្ទ និងលុយប្រហែលពីបីរយដុល្លារអាមេរិក។
មួយស្របក់ធំ ទើបនាងស្រាយចំណងបាន ហើយក៏រត់ទៅប្ដឹងនគរបាល។ កាលពីចុងសប្ដាហ៍មុន នគរបាលប្រទះឃើញជនសង្ស័យបង្ហាញខ្លួននៅក្នុងហាងទូរស័ព្ទមួយនៅក្រុង Xiamen។
ជនសង្ស័យមានអាយុ ៣០ឆ្នាំនេះ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ១៨ព្រលប់ក្នុងថ្ងៃដដែល។ តាមការស៊ើបអង្កេតបឋម នគរបាលឱ្យដឹងថា ជននេះមានឈ្មោះថា ឈូ ធ្លាប់ដេកគុក៨ឆ្នាំម្ដងរួចមកហើយ។ ឈូ បានចេញពីព័ន្ធនាគារកាលពីខែកក្កដា ឆ្នាំ ២០១៦ ប៉ុន្តែ បន្ទាប់ពីចេញពីព័ន្ធនាគារ និងត្រលប់មកផ្ទះ ជីវភាពគ្រួសារក៏បានប្រេះឆា។
នាងជាប្រពន្ធជាញឹកញាប់ បានបង្អាប់ប្ដីថា អសមត្ថភាពផ្លូវភេទ និងទាមទារលែងលះ។ ក្នុងថ្ងៃកើតហេតុ ពួកគេបានឈ្លោះគ្នាតាមទូរស័ព្ទ។
នគរបាលបានកសាងសុំនុំរឿង និងបញ្ជូនឡើងទៅថ្នាក់លើដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រែសម្រួល ៖ តារាប្រភព ៖ Apple Daily/Dantri