ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានរកឃើញស្នាមបែងក្រហែងនៃល្បប់ ដែលបញ្ជាក់ថា ទឹកធ្លាប់មាននៅលើភពព្រះអង្គារ។
រូបភាពដែលថតដោយយាន Curiosity Rover របស់ NASA បានបង្ហាញអំពីស្នាមបែកក្រហែងនៃល្បប់នៅលើភពព្រះអង្គារ នេះបើតាមទំព័រ The Sun ។ ទីតាំងនៃដីបែកក្រហែងនេះ ស្ថិតនៅជើងភ្នំ Mount Sharp នៅលើភពក្រហមនេះ និងត្រូវបានគេដាក់ឈ្មោះថា Old Soaker។
ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា ស្រទាបល្បប់នេះ កើតឡើងកាលពី៣ពាន់លានឆ្នាំមុន ដោយសារទឹកក្នុងបឹងមួយបានរីង។ នៅពេលល្បប់ស្ងួត ស្នាមបែកក្រហែងក៏កើតឡើង។
ការរកឃើញស្នាមប្រេះនៃល្បប់នេះ អាចជាភ័ស្ដុតាងបញ្ជាក់ថា ភពព្រះអង្គារ ធ្លាប់មានជីវិតរស់នៅ។ ល្បប់បង្ហាញឱ្យដឹងថា ធ្លាប់មានទឹក ហើយទឹកគឺជាកត្តាសំខាន់បំផុតសម្រាប់ជីវិត។ ក្រៅពីនេះ បណ្ដាក្រហែងក៏បញ្ជាក់ឱ្យដឹងថាភពព្រះអង្គារ ក៏មានចំនុចជាច្រើនដូចទៅនឹងផែនដីផងដែរ។
ប្រែសម្រួល ៖ តារាប្រភព ៖ the sun