ក្រុមអ្នកវិទ្យាសាស្ដ្រ រកឃើញអាចម៍ផ្កាយធំមួយ នៅមុនពេលវាហោះឆ្លងកាត់ផែនដីត្រឹមតែ ២៤ម៉ោង។

/

អាចម៍ផ្កាយដែលមានឈ្មោះថា 2017 AG13 ប្រវែងពី ២៥ទៅ៣៥ម៉ែត្រ ស្មើនឹងផ្ទះ១០ជាន់ ត្រូវបានរកឃើញជាលើកដំបូងកាលពីយប់ថ្ងៃទី ៨មករាកន្លងទៅ តាមរយៈកម្មវិធីត្រួតពិនិត្យអាកាស Catalina របស់សកលវិទ្យាល័យ Arizona អាមេរិក នេះបើតាមទំព័រ News.com.au។ នៅទីតាំងដែលជិតបំផុត 2017 AG13 មានគម្លាតពីផែនដីត្រឹមតែ ១៩៣.០០០គីឡូម៉ែត្រ ស្មើនឹងពីរដង បើធៀបនឹងរយៈចម្ងាយពីផែនដី ទៅព្រះចន្ទ។ អាចម៍ផ្កាយនេះ ហោះក្នុងល្បឿន ១៦គីឡូម៉ែត្រ/វិនាទី។

/

Eric Feldman តារាវិទូធ្វើការឱ្យទំព័រ Slooh ឱ្យដឹងថា “2017 AG13 បម្លាស់ទីយ៉ាងលឿន និងជិតផែនដី។ គន្លងគោចររបស់វា មានរាងពងក្រពើ និងហោះឆ្លងកាត់គន្លងគោចររបស់ភពចំនួនពីរ គឺភពសុក្រ (Venus) និងផែនដី”។

ការមកក្បែរផែនដីជាបន្ទាប់របស់អាចម៍ផ្កាយ 2017 AG13 គឺថ្ងៃទី ២៨ធ្នូ។ បើសិនវាហោះកាត់បរិយាកាសផែនដី អាចម៍ផ្កាយនេះនឹងផ្ទះឆេះ ជាមួយនឹងកម្លាំង ៧០០គីឡូតោន។

/

បណ្ដាអាចម៍ផ្កាយ មានភាពខុសគ្នា ទាំងទំហំ ពន្លឺ និងគន្លងគោចរ ដូច្នេះហើយ វាពិបាកនឹងត្រូវគេរកឃើញ និងតាមដាន។ អាចម៍ផ្កាយ អាចនឹងមានអង្កត់ផ្ចិតពីពីរបីម៉ែត្រ ទៅដល់ពីរបីគីឡូម៉ែត្រ និងត្រូវកកើតឡើងអំពីទឹកកក ធូលីដី ឬលោហធាតុ៕

ប្រែសម្រួល ៖ តារាប្រភព ៖ News.com.au/Dailymail