(ភ្នំពេញ)៖ បន្ទាប់ពីធ្លាក់ខ្លួនឈឺ ហើយចំណាយពេលព្យាបាល នៅមន្ទីរពេទ្យក្នុងស្រុក អស់រយៈពេលជាច្រើនថ្ងៃ ហើយអាការៈជំងឺហាក់នៅតែមិនធូរស្រាលនោះ ពេលនេះព្រឹទ្ធាចារ្យល្ខោនខោល លោកតា យិត សារិន ហៅលោកគ្រូ ស ដែលមានវ័យ៩១ឆ្នាំ ត្រូវបានក្រុមគ្រួសារបញ្ជូនតាមរថយន្ត ទៅសង្គ្រោះបន្ទាន់ នៅប្រទេសថៃ។

បើតាមការឲ្យដឹង ពីសំណាក់តារាសម្តែងប្រុសល្បីឈ្មោះ និងតែងតែកៀរគរកម្លាំងមនុស្សធម៌ជួយដល់សង្គម លោក សាវិន ហ្វីលីព បាននិយាយថា ពេលនេះលោកសាស្រ្តាចារ្យ ល្ខោនខោល យិត សារិន អាយុ៩១ឆ្នាំ ហៅលោកគ្រូ ស កំពុងធ្វើដំណើរ តាមរថយន្តចេញពីភ្នំពេញ ទៅខេត្តសុរិន្ទប្រទេសថៃ ដើម្បីព្យាបាលជំងឺជាបន្ទាន់ នាជីវិតចុងក្រោយរបស់គាត់ ដោយត្រូវធ្វើដំណើរឆ្លងកាត់ខេត្តសៀមរាប ។

តារាសម្តែងក្នុងភាពយន្តលំដាក់អន្តរជាតិ «JailBreak» ឬ«ការពារឧក្រិដ្ឋជន» លោក សាវិន ហ្វីលីព បានបញ្ជាក់ថា «លោក យៀង វ៉ាន់ឌី ដែលជាកូនសិស្សរបស់គាត់ ដែលកំពុងជូនដំណើរលោកតា បានបា្រប់មុននេះថា គាត់នឹងត្រូវឈប់សម្រាក នៅក្នុងខេត្តសៀមរាបសិន ដើម្បីទទួលថវិកាឧបត្ថម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មុនបន្តដំណើរ ទៅខេត្តសុរិន »

ជាមួយគ្នានេះ តារាប្រុសលោក សាវិន ហ្វីលីព ក៏បានបន្ថែមថា «មូលនិធិ “សាវិន” ដើម្បីកុមារ និងមូលនិធិតារារះថ្មី របស់តារាបង្ហាញម៉ូត អេនណា សូរ្យ នឹងប្រគល់ជូនថវិកា ដែលប្រមូលបានពីសប្បុរសជនទាំងអស់ ជូនគាត់ពេលគាត់ត្រឡប់មកដល់ភ្នំពេញវិញ!»

សូមបញ្ជាក់ថា កាលពីថ្មីៗនេះព្រឹទ្ធាចារ្យល្ខោនខោល លោកតា យិត សារិន ក៏បានចេញឃ្លីបវីដេអូមួយ ដើម្បីធ្វើការអំពាវនាវ ដង្ហើយសុំជំនួញ ពីសប្បុរសជន មេត្តាឧបត្ថម្ភជួយថវិកា ក្នុងការព្យាបាលជំងឺ ខណៈក្រុមគ្រួសាររបស់លោកតា ហាក់មានជីវភាពខ្វះខាងខ្លាំង៕

width=730

width=730

width=730ImageImage

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង