លោកស្រី Hillary Clinton ខកចិត្តនៅពេលត្រូវចាញ់ឆ្នោត។ លោកស្រីឱ្យដឹងថា ភាពឈឺចាប់ក្នុងចិត្តនឹងអូសបន្លាយពេលវែង ប៉ុន្តែ លោកស្រីសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់ត្រូវតែទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។

/

លោកស្រី Hillary Clinton និង​ស្វាមី បង្ហាញខ្លួន​នៅមុខ​ក្រុម​អ្នកគាំទ្រ បន្ទាប់ពី​ចាញ់ឆ្នោត

លោកស្រី Hillary Clinton ថ្លែងថា “ពិតជាមានមោទនភាព និងអរគុណដែលមានឱកាសប្រជែងឆ្នោតលើកនេះ”។

លោកស្រី Hillary Clinton មានប្រសាសន៍ថា “ព្រះនឹងប្រទានពរដល់មិត្តទាំងអស់គ្នា និងដល់ទឹកដីអាមេរិក”។ លោកស្រី ក៏បានអរគុណដល់អ្នកទាំងអស់ដែលបានគាំទ្រលោកស្រី។ លោកស្រីក៏បានអរគុណដល់លោក Obama និងភរិយាផងដែរ។

/

អ្នកគាំទ្រលោកស្រី Hillary Clinton ខ្លះយំ នៅពេល​លោក Trump ជាប់ឆ្នោត

លោកស្រី Hillary Clinton បានលើកទឹកចិត្តខ្លួនឯងថា “មិត្តទាំងឡាយ! ពេលខ្លះយើងជោគជ័យ ពេលខ្លះយើងបរាជ័យ។ បរាជ័យគឺមានការឈឺចាប់ ប៉ុន្តែ សូមកុំបាត់បង់ទំនុកចិត្តក្នុងការតស៊ូដើម្បីយុត្តិធម៌ និងសេចក្ដីពិត”។

ប្រែសម្រួល ៖ តារាប្រភព ៖ Youtube