បើយើងធ្វើការប្រធៀបពីសម័យមុន ជាមួយនឹងបច្ចុប្បន្នឃើញថាមានការខុសគ្នា
ឆ្ងាយណាស់ មិនថាវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម រឺប្រព័ន្ធបច្ចេកទេស ឡើយ ។ ដោយឡែកចំពោះការកើននូវចំនួនអ្នកមានរឺ មហាសេដ្ឋី ក៏មានការកើនឡើងយ៉ាង
ឆាប់រហ័សផងដែរ ដែលកាលពីមុន មហាសេដ្ឋីភាគច្រើនគឺគេឃើញមាននៅតែក្នុង
ប្រទេស អាមេរិច និង នៅទ្វីប អឺរ៉ុប ប៉ុណ្ណោះ ។ បច្ចុប្បន្នអោយតែប្រទេសដែលមាន
ខឿនសេដ្ឋកិច្ច រីកចំរើន គឺក្នុងប្រទេសនោះនឹងមានចំនួនអ្នកមានកើនឡើង
ជាមិនខាន ។ តូយ៉ាងដូចជាការធ្វើស្ថិតិរបស់ទស្សនាវដ្តី Forbes បានអោយដឹងថាចំនួន
មហាសេដ្ឋីមានការកើនឡើង 22% ធៀបជាមួយឆ្នាំទៅ និងមានការកើនឡើងនៅតាម
បណ្តប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន 30% ។ដូចជាប្រទេសចិនជាដើមដែលរយៈ
ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន ទទួលបានចំនាត់ថ្នាក់លេខពីរខាងមហាអំណាច
សេដ្ឋកិច្ចក្នុងពិភពលោក ដែលក្នុងនោះចំនួនមហាសេដ្ឋីរបស់ចិនមានការកើនឡើង
គួរអោយកត់សំគាល់ បន្ទាប់ពីអាមេរិច ហើយគេប៉ាន់ស្មានថានៅថ្ងៃខាងមុខចិន និង
អាមេរិច នឹងមានការប្រកួតប្រជែងគ្នាលើ គ្រប់វិស័យ មិនថាតែ វិស័យសេដ្ឋកិច្ច ,ឧស្សាហកម្ម�រឺក៏វិស័យផ្សេងៗឡើយ សូម្បីតែ ការកើនឡើងនៃចំនួនអ្នកមាន រឺ មហា
សេដ្ឋី ក៏មានការប្រកួតប្រជែងគ្នាដែរ ។ ក្រៅពីចិនមាន ឥណ្ឌា រុស្ស៊ី ចំនួនមហាសេដ្ឋីក៏
មានការកើនឡើងផងដែរ ។ ខាងក្រោមនេះគឺស្ថិតិប្រទេសទាំង 10 ដែលមានចំនួន
មហាសេដ្ឋី ច្រើនជាងគេនៅលើពិភពលោកប្រចាំឆ្នាំ 2011នេះ៖
1: សហរដ្ឋអាមេរិច

មានមហាសេដ្ឋីចំនួន 396 នាក់ ក្នុងចំនោមប្រជាជនសរុប 307.006.550 នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Bill Gates ប្រធានក្រុមហ៊ុន Microsoft
- Warren Buffett ប្រធានក្រុមហ៊ុន Berkshire Hathaway
- Larry Ellison ប្រធានក្រុមហ៊ុន Oracle Corporation
2: ប្រទេសចិន

មានមហាសេដ្ឋីចំនួន 72 នាក់ ក្នុងចំនោមប្រជាជនសរុប 1331460000 នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Robin Li ប្រធានក្រុមហ៊ុន បង្កើតកម្មវិធីស្វែងរក Baidu
- Liang Wengen នាយកក្រុមហ៊ុន Sany
- Zong Qinghou អ្នកបង្កើតក្រុមហ៊ុនទឹកបរិសុទ្ធធំជាងគេរបស់ចិនឈ្មោះ Wahaha
3: ប្រទេសរុស្ស៊ី

មានមហាសេដ្ឋីចំនួន 58 នាក់ ក្នុងចំនោមប្រជាជនសរុប 141850000 នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Vladimir Lisin ប្រធានក្រុមហ៊ុនផលិតដែកថែប Novolipetsk Steel
- Vagit Alekperov ប្រធានក្រុមហ៊ុនរ៉ែ ប្រេង Lukoil
- Roman Abramovich (អ្នកវិនិយោគទុនខាង រ៉ែ ប្រេងឥន្ទនៈ និងជាម្ចាស់ក្រុមបាល់ទាត់
Chelsea របស់ប្រទេស អង់គ្លេស ។
4: ប្រទេសឥណ្ឌា

មានមហាសេដ្ឋីចំនួន 47 នាក់ ក្នុងចំនោមប្រជាជនសរុប 1155347678 នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Lakshmi Mittal ប្រធានក្រុមហ៊ុនផលិតដែកថែប ArcelorMittal
- Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries
5: ប្រទេស អាល្លឺម៉ង់

មានមហាសេដ្ឋីចំនួន 43 នាក់ ក្នុងចំនោមប្រជាជនសរុប 81.879.976 នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Karl Albrecht ធ្វើការនៅផ្សារទំនើប Aldi
- Susanne Klatten ជាអ្នកមានហ៊ុនធំជាងគេ និងជាអ្នកធ្វើការអោយក្រុមហ៊ុនផលិតឱសថ
BMW Altana

6: ប្រទេសអង់គ្លេស

មានមហាសេដ្ឋីចំនួន 42 នាក់ ក្នុងចំនោមប្រជាជនសរុប 61.838.154នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Gerald Cavendish Grosvenor ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Grosvenor Group
- Bernard Ecclestone ប្រធានក្រុមហ៊ុន Formula 1
- Richard Branson ប្រធាន Virgin Group
7: ហុងកុង

មានមហាសេដ្ឋីចំនួន 29 នាក់ ក្នុងចំនោមប្រជាជនសរុប 7.003.700នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Li Ka-shing ជាសហគ្រិន និងជាម្ចាស់ក្រុមហ៊ុន Hutchison Whampoa Limited
- Thomas និង Raymond Kwok ពីរនាក់បងប្អូនជាអ្នកស្នងកេរតំណែលរបស់ក្រុមហ៊ុន
Sun Hung Kai ។

8: ប្រទេសSwitzerland

មានមហាសេដ្ឋីចំនួន 27 នាក់ ក្នុងចំនោមប្រជាជនសរុប 7.731.167នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
Ernesto Bertarelli ប្រធានផ្នែកគ្រប់គ្រងលើក្រុមហ៊ុនផលិតឱសថ និងបច្ចេកទេសធំបំផុតនៅទ្វីបអឺរ៉ុបឈ្មោះ Merck-Serono
9: ប្រទេសជប៉ុន

មានមហាសេដ្ឋីចំនួន 23 នាក់ ក្នុងចំនោមប្រជាជនសរុប 127.560.000នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- Masayoshi Son ប្រធាននិងជាម្ចាស់ក្រុមហ៊ុន Softbank
- Hiroshi Yamauchi ប្រធានក្រុមហ៊ុនលផលិតឧបករណ៍ល្បែងលេងអេឡិចត្រូនិច Nintendo
- Tadashi Yanai ប្រធានក្រុមហ៊ុន និងជាអ្នកបង្កើតការលក់រាយរបស់ក្រុមហ៊ុន Fast Retailing
10: ប្រទេសកាណាដា

មានមហាសេដ្ឋីចំនួន 22 នាក់ ក្នុងចំនោមប្រជាជនសរុប 33.739.900នាក់ ។
មហាសេដ្ឋីដែលកំពុងទទួលបានឈ្មោះល្បីនិងចាប់ អារម្មណ៍ ៖
- David Thompson ប្រធានក្រុមហ៊ុន Thompson Reuters
- Jeffrey Skoll អតីតប្រធានក្រុមហ៊ុន eBay)
- Guy Lalibert� ប្រធានក្រុមហ៊ុន Cirque du Soleil ៕