នៅក្នុងប្រទេស អ៊ុយក្រែន បានប្រារព្ធពិធីរំលឹកខួបគំរប់ 25 ឆ្នាំ នៃមហន្តរាយនុយក្លេអ៊ែរ
នៅ Chernobyl ដែលជាប្រវត្តិសាស្រ្តសំរាប់ប្រជាជន អ៊ុយក្រែន និងពិភពលោក ។


ពិធីត្រូវបានបា្ររព្ធឡើងនៅរាត្រីយប់ម៉ិញ( 25 មេសា) នៅ Kiev ដែលមានព្រះសង្ឃរាជ
Kirill ដែលជាប្រមុខដឹកនាំនៃជំនឿសាសនារបស់ អ៊ុយក្រែន បន្លឺជួងអំពីពេលវេលានៃការ
កើតឡើងគ្រោះមហន្តរាយនុយក្លេអ៊ែរ នៅ Chernobyl កាលពីថ្ងៃ 26/4/1986 ។ ពេលនោះ ព្រះសង្ឃរាជ Kirill និងប្រធានាធិបតីប្រទេស អ៊ុយក្រែន លោក Viktor Yanukovych ក៏បានដុតទៀនដើម្បី ឧទ្ទិសបា្ររព្ធចំពោះជនដែលបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយ
ទៀតផង។ ហើយនៅថ្ងៃនេះលោក Viktor Yanukovych និងប្រធានាធិបតីប្រទេសរុស្ស៊ី
លោក Dmitry Medvedev នឹងធ្វើទស្សនៈកិច្ច នៅ Chernobyl ផងដែរ ។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃ 26/4/1986 ឡប្រតិកម្មលេខ 4 ក្នុងរោងចក្រអគ្គីសនី នៅ
Chernobyl បានផ្ទុះឡើងធ្វើអោយ មនុស្ស 30នាក់ស្លាប់នៅនឹងកន្លែងភ្លាមៗ ហើយសារធាតុ
វិទ្យុសកម្មក៏បានសាយភាយនៅគ្រប់ទីកន្លែងក្នុងទ្វីបអឺរ៉ុប ។

មនុស្សរាប់រយនាក់បានស្លាប់ជាបន្តបន្ទាប់ ក្រោយពេលសារធាតុវិទ្យុសកម្មបានជ្រាបចូល
ក្នុងខ្លួន ដែលបច្ចុប្បន្ននៅតែជះឥទ្ធិពលដល់មនុស្សទូទៅនៅឡើយក្នុងកំរិតមួយទាប ។

ការផ្ទុះនេះធ្វើអោយប្រជាជនអ៊ុយក្រែន រាប់ម៉ឺននាក់ជំលៀសខ្លួនចេញពីតំបន់ Chernobyl ,
ប្រជាជនរុស្ស៊ី នៅភាគខាងលិចប្រទេស និង ប្រជាជន Belarus ក៏បានធ្វើការជំលៀស
ផងដែរ ។ បច្ចុប្បន្នតំបន់ហាមឃាត់ 30 គីឡូម៉ែត្រជុំវិញរោងចក្រនៅតែមាននៅឡើយ ។
មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេស បារាំង និង អាល្លឺម៉ង់ បានធ្វើការប្រកាសអោយឈប់មាន
រោងចក្រអគ្គីសនីដែលដើរដោយថាមពលនុយក្លេអ៊ែរ តទៅទៀត តែត្រូវបានអ្នកជំនាញទាំង
ឡាយធ្វើការប្រកាសថា បញ្ហាដូចនៅ Chernobyl, និង Fukushima គឺមិនមានទៀតទេ ។

ដែលស្របពេលគ្នានេះដែរនៅក្នុងប្រទេស ឥណ្ឌា វិញគឺកំពុងតែរៀបចំសាងសង់រោងចក្រ
អគ្គីសនីដើរដោយ ថាមពលនុយក្លេអ៊ែរ មានឡ ប្រតិកម្មរហូតដល់ 6 ផងដែរ ៕
(ប្រភពពី AFP)
ដោយ៖ រដ្ឋា