ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ Miguel Angel Osorio Chong បានបើកកិច្ចប្រជុំកំ ពូលជាមួយនឹងអភិបាលរដ្ឋ ដើម្បីធានាអោយបាន ការ ការពារ នៃលទ្ធភាពកើនឡើង អំពើហឹង្សា នៅទូទាំងប្រទេស ក្រោយពីមានករណីរត់គេច ចេញពី ពន្ធនាគារបានសម្រេច ពីសំណាក់ បងធំ គ្រឿងញៀន កំពូល ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប្រតិបត្តិការ តាមប្រមាញ់ បងធំរត់គេចខ្លួនខាងលើ គឺកំ ពុងតែធ្វើឡើងយ៉ាងសស្រាក់សស្រាំ នៅទូទាំង ប្រទេស ម៉ិចសិក ក្នុង គោល បំណងចាប់អោយ បានសាជាថ្មី ឧក្រិដ្ឋជន Joaquin Guzman មេដឺកនាំ គ្រឿងញៀន Sinaloa Cartel ដ៏មានឥទ្ធិពល មានភាពភ័យខ្លាច ថាអាចនឹងកើតមានជម្លោះសង្គ្រាម នៃ ក្រុម គ្រឿងញៀន ដ៏មានឥទ្ធិពលមួយ ក្រុមនេះ ជាមួយនឹងក្រុម ប្រជែងរបរគ្រឿងញៀនដូចគ្នា ។
គួររំឮកថា មេបងធំ គ្រឿងញៀន លោក Guzman បានរត់គេចខ្លួន ចេញពីពន្ធនាគារ បានសម្រេច តាមរយៈផ្លូវក្រោមដី ចម្ងាយឆ្ងាយដល់ទៅ ១,៥ គ.ម កាល ពី យប់ថ្ងៃសោរ៍ ចុងសប្តាហ៍កន្លងទៅ ខណៈប្រការរត់គេចខ្លួន មិននឹកស្មានដល់លើកនេះ នាំអោយប្រជាជនមានការព្រួយបារម្ភជាខ្លាំង សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ផ្លូវក្រោមដី ចម្ងាយឆ្ងាយដល់ទៅ ១,៥ គ.មតភ្ជាប់ពីបន្ទប់ ទឹកពន្ធនាគារមានការយាមកាមខ្ពស់ Altiplano ទៅកាន់ផ្ទះមួយកន្លែង កាត់វាយស្រែពោតជិតពន្ធ នាគារ ត្រូវបានកសាងឡើង កាលពីឆ្នាំមុន ។ អាជ្ញាធរ ប្រទេស ម៉ិចសិក និង អភិបាលរដ្ឋ ១០ រូប ផ្សេងទៀត កំពុងតែធ្វើការសម្រេចពីនិតិវិធីស្រាវជ្រាវ និង ស៊ើបអង្កេត ក៏ដូចជា ពិភាក្សា ទៅលើ វិធានការដើម្បីឈានដល់ការចាប់ឃាត់ខ្លួន ឧក្រិដ្ឋជន ក្នុងបញ្ជីស្បែកខ្មៅ ដ៏មានឥទ្ធិពលរូបនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី