តាមរយៈការធ្វើស្ថិតិរបស់ប្រមុខរដ្ឋាភិបាលប្រទេសចិន អោយដឹងថាប្រទេសចិនគឺជា
ប្រទេសស្ថិតនៅលំដាប់ទីលើពិភពលោកដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាង
គេបង្អស់ ។

នៅចុងខែ មីនា ឆ្នាំ 2011 នេះអ្នកប្រើប្រាស់ទូរស័ព្ទមានចំនួន 889 លាននាក់ មានការកើន
ឡើង 30 លាននាក់ ។ ដោយសង្កេតឃើញនូវសន្ទុះដ៏រហ័សនេះគេសង្ឃឹមថានៅខែ
ឧសភា 2011 ខាងមុខដ៏ខ្លីនេះចំនួនអ្នកប្រើប្រាស់ទូរស័ព្ទនឹងកើនលើសពី 900លាននាក់ ។

តាមការអោយដឹងពីក្រសួងឧស្សាហកម្ម និង ក្រសួងបច្ចេកទេស របស់ប្រទេសចិន អោយ
ដឹងថានៅអំឡុងខែ មីនា ឆ្នាំ 2009 អ្នកប្រើប្រាស់ទូរស័ព្ទមានចំនួន 670 លាននាក់ រហូតមក
ដល់ ឆ្នាំ 2010 មានចំនួន 776 លាននាក់ ។

ស្ថិតនៅលំដាប់បន្ទាប់ពីប្រទេសចិន ,ប្រទេសឥណ្ឌាមានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទរហូត
ដល់ 791 លាននាក់ផងដែរ ដែលមានការកើនឡើងយ៉ាងឆាប់រហ័សគឺកាលពីឆ្នាំ 2010
ចំនួន អ្នកប្រើប្រាស់មានចំនួន 687 លាននាក់ ,អាមេរិច ចំនួន 303 លាននាក់ ៕
(ប្រភពពីIDG News Service)
ដោយ៖រដ្ឋា