(ហាណូយ)៖ អ្វីដែលវៀតណាម បានទាមទារយ៉ាងទទូច ដល់សហរដ្ឋអាមេរិកកន្លងមកនោះ ឥឡូវនេះប្រធានាធិបតីអាមេរិក​លោក បារ៉ាក់ អូបាម៉ា បាន​សម្រេច​ហើយ​ថា ខ្លួនលើកលែងទណ្ឌកម្ម ចំពោះជំនួញសព្វាវុធ ពី​ប្រទេស​វៀត​ណាម ចាប់​ពី​ពេល​នេះ​ត​ទៅ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន​​ចិនស៊ិនហួ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

/

ការសម្រេចខាងលើនេះ បានធ្វើឡើងដោយលោក អូបាម៉ា ផ្ទាល់នៅក្នុងដំណើរទស្សនកិច្ចថ្ងៃ ដំបូងមកកាន់ប្រទេស វៀតណាម ដែល​នឹង​មាន​ការ​ពិភាក្សា​ជា​ច្រើន ពាក់ព័ន្ធនឹងការគ្រោង កសាងចំណងទាក់ទង នៃ​ប្រទេស​អតីត​គូស​ត្រូវ​ទាំង​ពីរ​នេះ​ឲ្យ​បានរឹងមាំ និងជិតស្និទ្ធជាងពេល​ណាៗ ទាំងអស់៕

- អាន ៖ ទស្សនកិច្ចផ្លូវការ Obama មកដល់ប្រទេសវៀតណាមហើយ អាវុធយុទ្ធភ័ណ្ឌ​ និងពាណិជ្ជកម្ម គឺជារឿងសំខាន់

/

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង