(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ មានគណបក្សនយោបាយចំនួន១២ហើយ បានទៅចុះបញ្ជីឈ្មោះបក្ខជនរបស់ខ្លួន សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី០៤ ឆ្នាំ២០១៧ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបចេញផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ។

គ.ជ.ប បានឲ្យដឹងថា ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ ជាថ្ងៃចុះក្រោយនៃការដាក់ពាក្យស្នើសុំ ចុះបញ្ជើបេក្ខជន នៃគណបក្សនយោបាយ សម្រាប់ការឈរឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ជាមួយគ្នានេះ គ.ជ.ប បានជំរុញឲ្យគណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សួមរាស់រាន់ដាក់ពាក្យសុំចុះបញ្ជីឲ្យបានទាន់ពេលវេលា។

គណបក្សនយោបាយទាំង១២ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនរួមមាន៖

១៖ គណបក្សប្រជាជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១៥៧០២៖ គណបក្សសង្គ្រោះជាតិ​ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១៣៧២៣៖ គណបក្សហ៊្វុនស៉ិនប៉ិច សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៨៧៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន៥១៧៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១០១៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៣៧៖ គណបក្សខ្មែររួបរួមជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៦១៨៖ គណបក្សសញ្ញាតិកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១១៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៥១០៖ គណបក្សយុវជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៩១១៖ គណបក្សអំណាចខ្មែរ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៣១២៖ គណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៣៕

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី